ព័ត៌មានជាតិ
ទាហានមួកខៀវកម្ពុជាម្នាក់ វិជ្ជមានកូវីដ-១៩ ក្រោយត្រឡប់មកពីបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង
ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី៣០តុលានេះថា ទាហានមួកខៀវកម្ពុជាយើងម្នាក់ ធ្វើតេស្តវិជ្ជមានកូវីដ-១៩ ក្រោយពីត្រឡប់មកពីបំពេញបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិវិញ។

ក្រសួង បញ្ជាក់ថា បុរសជនជាតិខ្មែរអាយុ៥១ឆ្នាំម្នាក់ មានអាសយដ្ឋានស្នាក់នៅខណ្ឌទួលគោក រាជ ធានីភ្នំពេញ ជាមន្ត្រីផ្នែកប្រតិបត្តិការរបស់អង្គការសហប្រជាជាតិប្រចាំបេសកកម្មនៅ South Sudan (UNMISS) បានធ្វើដំណើរមកពីប្រទេសស៊ូដង់ខាងត្បូង បន្តជើងហោះហើរនៅប្រទេសគុយបា មកបន្តជើងហោះហើរនៅប្រទេសអេត្បូពី (Ethiopia) រួចបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។

ក្រសួងសុខាភិបាល អះអាងថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន៨៧នាក់ (ស្រី២៥នាក់ កុមារ០៤នាក់ ទារក០១នាក់ និងបុរស៥៧ នាក់) ដែលក្នុងចំនួននេះ មានអ្នកជំងឺខាងលើនេះផងដែរ។
រីឯអ្នកដំណើរចំនួន៨៦នាក់ទៀត ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យពោចិនតុងចំនួន២៤នាក់ សណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញចំនួន១៤នាក់ , សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន០៣នាក់, សណ្ឋាគារមួយទៀត ក្នុងរាជធានីភ្នំពេញចំនួន៤៣នាក់ និងសណ្ឋាគារមួយផ្សេងទៀតក្នុងរាជធានីភ្នំពេញចំនួន០២នាក់។

សូមបញ្ជាក់ថា គិតមកដល់ម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន២៩១នាក់។ ក្នុងនោះ២៨៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ( បុរសជនជាតិខ្មែរ៤នាក់ ស្ត្រីជនជាតិខ្មែរម្នាក់ បុរសជនជាតិប៉ូឡូញម្នាក់ បុរសជនជាតិបារាំង ម្នាក់ និងស្ត្រីជនជាតិបារាំងម្នាក់ )៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


