Connect with us

ព័ត៌មានជាតិ

ស្លាក​គណបក្ស​ភ្លើងទៀន ត្រូវ​សកម្មជន​ទម្លាក់​ចោល​ជា​បន្តបន្ទាប់ ​ក្រោយអស់ជំនឿ

បានផុស

នៅ

​កំពង់ចាម​ ៖ ក្រុម​អតីត​សកម្មជន​ដែល​ធ្លាប់តែ​សកម្ម​ជា​ចលនា​គណបក្ស​ភ្លើង​ទៀន ក្នុង​ឃុំ​មេ​ព្រីង ស្រុក​បាធាយ ខេត្តកំពង់ចាម ពេលនេះ​ពួកគេ​នាំ​ទម្លាក់​ស្លាក​គណបក្ស​ភ្លើង​ទៀន​ចេញពី​មុខផ្ទះ ធ្វើ​នៅ​ឡើង​ល្ងាច ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យូ ឡ​ន អាយុ​៧៤​ឆ្នាំ រួម​នឹង​សកម្មជន​អតីត​បក្ស​ភ្លើង​ទៀន​៥​នាក់​ទៀត​រួមមាន ​លោក សួន រក្សា អាយុ​៦៤​ឆ្នាំ លោក ហង្ស ភាព អាយុ​៣៥​ឆ្នាំ​,​លោក យី ធារ៉ា​ត​ អាយុ​១៩​ឆ្នាំ​,​លោក សិ​ដ្ឋ ម៉ៅ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​រស់​ក្នុង​ភូមិ​មេ​ព្រីង ឃុំ​មេ​ព្រីង ស្រុក​បាធាយ ខេត្តកំពង់ចាម​។ លោក សួន រក្សា ដែលជា​អតីត​សកម្មជន​បក្ស​ភ្លើង​ទៀន ហើយ​ពេល​អស់​ជំនឿ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​មេបក្ស សម រង្សី ទៀត​ហើ​យ និង​សម្រេចចិត្ត​ទម្លាក់​ស្លាក​គណបក្ស​ភ្លើង​ទៀន​ពីមុខ​ផ្ទះ​ចោល​តែម្តង។

លោក សួន រក្សា បញ្ជាក់​ថា លោក សម រង្សី ជា​ជន​បោក​ប្រោស និង​ជា​អ្នក​ក្បត់ជាតិ​៣​ជំនាន់ រត់ចោល​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ទំនួល​ខុសត្រូវ​លើ​ការដឹកនាំ​។ រូបលោក រក្សា រួម​នឹង​អតីត​សកម្មជន​បក្ស​ភ្លើងទៀន ទាំង​៥​នាក់ សូម​រួមរស់​ជីវភាព​ជាមួយ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​វិញ ចាប់ពីពេលនេះ​តទៅ​៕

អត្ថបទ​និង​រូបភាព​ ៖ ឡេ​ក ចាន់​ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម