ព័ត៌មានជាតិ
កាសែត Commercial News និងកាសែត Guangxi Daily ចាប់ដៃគ្នាប្តេជ្ញាផ្សាយរឿងល្អៗពីកម្ពុជា និងចិន
កាសែត Commercial News និងស៊ីស៊ីថាមស៍នៅកម្ពុជា និងកាសែតគ័ងស៊ី ដេលី (Guangxi Daily)របស់ចិន បានចុះកិច្ចព្រមព្រៀងសហការគ្នាលើការចែករំលែកព័ត៌មាន និងចំណេះដឹងផ្សេងៗដល់គ្នាទៅវិញទៅមក។ កាសែតទាំង២នេះ ក៏បានប្តេជ្ញាសហការគ្នាដោយផ្សព្វផ្សាយរឿងល្អៗពីកម្ពុជាទៅកាន់ប្រជាជនចិន និងផ្សព្វផ្សាយរឿងល្អៗពីចិនមកដល់ប្រជាជនកម្ពុជា។

ការចុះកិច្ចព្រមព្រៀងសហការគ្នាលើការផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការកាសែតគ័ងស៊ី ដេលី (Guangxi Daily) ក្នុងទីក្រុងណាននីង ខេត្តGuangxi រវាងលោក ផ្លុង វិចិត្រ អគ្គនាយកកាសែត Commercial News និងស៊ីស៊ីថាមស៍ និងលោក យ៉ាងធាន (Yangtian) និពន្ធនាយករងកាសែត គ័ងស៊ី ដេលី (Guangxi Daily)។
លោក ម៉រ យឹលី ប្រធានផ្នែកកិច្ចការអាស៊ាននៃកាសែត គ័ងស៊ី ដេលី (Guangxi Daily) បានលើកឡើងថា ការចុះកិច្ចព្រមព្រៀងសហការគ្នានេះ គឺជាការបង្ហាញនូវទំនាក់ទំនងអន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងការផ្លាស់ប្តូរ។ លោកគូសបញ្ជាក់ថា វាមានសារៈសំខាន់ជាវិជ្ជមានក្នងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយចិន-អាស៊ាន ការនិទានរឿងរបស់ចិន និងការផ្សព្វផ្សាយសំឡេងដ៏ល្អរបស់ខេត្ត Guangxi ។

ចំណែក លោក ផ្លុង វិចិត្រ អគ្គនាយកកាសែត Commercial News និងស៊ីស៊ីថាមស៍ បានបង្ហាញពីសុទិដិ្ឋនិយមចំពោះកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយនេះ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ លោក ផ្លុង វិចិត្រ អះអាងថា នៅថ្ងៃខាងមុខ កាសែតរបស់លោក នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកាសែត គ័ងស៊ី ដេលី (Guangxi Daily) ឲ្យកាន់តែស្អិតរមួត ជាពិសេស គឺរួមគ្នានិយាយពីរឿងល្អៗរបស់កម្ពុជា និងប្រទេសចិន តាមរយៈព័ត៌មានទាំងភាសាខ្មែរ និងចិន និយាយរឿងល្អៗពីចិន និងតាមរយៈកាសែត គ័ងស៊ី ដេលី (Guangxi Daily) រករឿងល្អៗពីកម្ពុជាឲ្យប្រជាជនចិនបានស្គាល់។

សូមបញ្ជាក់ថា ក្រៅពីចុះកិច្ចព្រមព្រៀងលើការសហការគ្នានេះ កាសែត គ័ងស៊ី ដេលី (Guangxi Daily) ក៏បានចេញលិខិតតែងតាំងអ្នករាយការណ៍កិតិ្តយសរបស់Guangxi Daily ប្រចាំតំបន់អាស៊ានជូនដល់អ្នកកាសែតកម្ពុជាចំនួន១៤រូបផងដែរ។ អ្នកកាសែតទាំង១៤រូបនេះ មកពីកាសែត Commercial News, ស៊ីស៊ីថាមស៍, ទូរទស្សន៍BTV, រស្មីកម្ពុជា, កម្ពុជាថ្មី, ហ្រេ្វសញ៉ូវ, ថ្មីថ្មី, នគរវត្ត, និងខ្មែរថាមស៍។ អ្នកកាសែតទាំង១៤រូបនេះ បានធ្វើទស្សនកិច្ចនៅខេត្តGuangxi រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


