ព័ត៌មានជាតិ
ក្រសួងការងារប្រកាសឲ្យពលករខ្មែរជំនាញផ្នែកភោជនីយដ្ឋាន ប្រញាប់ដាក់ពាក្យធ្វើតេស្តដើម្បីបានទៅធ្វើការនៅជប៉ុន
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឲ្យពលករខ្មែរជំនាញផ្នែកការងារនៅភោជនីយដ្ឋានទាំងអស់ប្រញាប់មកដាក់ពាក្យធ្វើតេស្តជំនាញ និងតេស្ដភាសាជប៉ុនដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុនទទួលបានបទពិសោធន៍ការងារល្អៗ និងទទួលបានប្រាក់ខែខ្ពស់ ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅក្នុងសេចក្តីជួនដំណឹងមួយទើបទទួលបាននៅថ្ងៃទី២២មិថុនានេះថា អង្គភាពទទួលបន្ទុកការធ្វើតេស្ដភាសាជប៉ុន និងតេស្តជំនាញនឹងរៀបចំការធ្វើតេស្តភាសា និងតេស្តជំនាញផ្នែកការងារនៅភោជនីយដ្ឋានតាមរយៈប្រព័ន្ធកុំព្យូទ័រ។

លោករដ្ឋមន្ត្រីបានបន្តថា ការធ្វើតេស្តភាសាជប៉ុន និងតេស្តជំនាញនេះនឹងប្រព្រឹត្តិទៅនៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំដែលមានអាសយដ្ឋាននៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្នុងតម្លៃធ្វើតេស្តចំនួន៣៣ដុល្លារអាមេរិក ដោយកាលបរិច្ឆេទនៃការធ្វើតេស្តរួមមានថ្ងៃទី៦,៧,១៤,១៥,និង៣០ ខែកក្កដា។ ថ្ងៃទី១,៥,៦,២១,២២,២៥ដល់២៧ ខែសីហា និងថ្ងៃទី១,៣,១១,១២កញ្ញា ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ចំពោះការចុះឈ្មោះធ្វើតេស្តភាសាជប៉ុន និងតេស្តជំនាញបេក្ខជនត្រូវមានអាយុចាប់ពី១៧ឆ្នាំឡើងទៅដោយមិនគិតពីកម្រិតវប្បធម៌ឡើយ និងត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជាលិខិតឆ្លងដែនឬប័ណ្ណបើកបរ។ ពិន្ទុធ្វើតេស្តជាប់ជាស្ថាពរចាប់ពី៦០%ឡើងទៅ ហើយចំនួនបេក្ខជនដែលអាចទទួលសម្រាប់ការស្នើសុំធ្វើតេស្តបាន៥០នាក់ក្នុង១ខែ។

យោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាបច្ចុប្បន្នកម្ពុជាមានពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុនចំនួន៤៩៧៣៨នាក់ភាគច្រើនជាកម្មសិក្សាការី។ ចំណែកពលករជំនាញមានប្រមាណពី១០០ទៅ២០០នាក់ប៉ុណ្ណោះដោយពួកគេទៅធ្វើការលើផ្នែកការវេខ្ចប់សំណង់ ចំណីអាហារ សវាកម្មសណ្ឋាគារភោជនីដ្ឋានកសិកម្មដាំដុះ និងចិញ្ចឹមសត្វ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


