ព័ត៌មានជាតិ
គ.ជ.ប ៖ ការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញណបម្រើឲ្យការបោះឆ្នោត មានរយៈពេល ៣០ថ្ងៃ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា ការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញណបម្រើឲ្យការបោះឆ្នោតតាមឃុំ-សង្កាត់ មានរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣តទៅ។

សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣នេះ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពលោក ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតតាមឃុំ-សង្កាត់ និងការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតនៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)។

នៅក្នុងឱកាសនោះ លោក ហ៊ីង ធីឫទ្ធិ បានឲ្យដឹងថា អនុលោមតាមមាត្រា ១៦៩ នៃច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ករណីប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ប៉ុន្តែ ពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដើម្បីបោះឆ្នោត ប្រជាពលរដ្ឋនោះអាចប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណដើម្បីបោះឆ្នោត។
អាជ្ញាធរឃុំ-សង្កាត់ និងគឃ.សប ត្រូវបានអនុញ្ញាតឲ្យចេញឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត (៦.អ) តាមការស្នើសុំជូនប្រជាពលរដ្ឋ ស្របតាមសេចក្ដីណែនាំរួមរវាងក្រសួងមហាផ្ទៃ និង គ.ជ.ប លេខ ០៣៤ ស.ណ.ន ចុះថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១។ លោកបន្តថា យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ កាលបរិច្ឆេទសម្រាប់ការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញណ បម្រើឲ្យការបោះឆ្នោតតាមឃុំ-សង្កាត់ មានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី ២២ ខែមិថុនា ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣។
លោក ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប បានបញ្ជាក់ទៀតថា ដើម្បីស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត អ្នកបោះឆ្នោតត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖
-ត្រូវស្នើសុំក្នុងអំឡុងកាលបរិច្ឆេទដូចបានបញ្ជាក់ខាងលើ
-ត្រូវបង្ហាញខ្លួនដោយផ្ទាល់នៅចំពោះមុខ គឃ.សប នៃឃុំ សង្កាត់ដែលសាមីខ្លួនមាន ឈោ្មះក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងត្រូវបោះឆ្នោត
-ត្រូវបំពេញពាក្យស្នើសុំ និងត្រូវផ្តិតស្នាមម្រាមដៃនៅចំពោះមុខប្រធាន គឃ.សប
-ត្រូវផ្តល់ស្នាមម្រាមដៃតាមការណែនាំរបស់សមាជិក គឃ.សប ទទួលបន្ទុកលើការងារ រដ្ឋបាល និងថតរូបសម្រាប់ការផ្ទៀងផ្ទាត់ និងទាញទិន្នន័យពីបញ្ជីបោះឆ្នោតផ្លូវការ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត។
លោក ហ៊ីង ធីឫទ្ធិ បានទៀតថា បន្ទាប់ពីបានទទួល និងពិនិត្យលើពាក្យស្នើសុំប្រធាន គឃ.សប ត្រូវចេញ ឯ.អ ជូនអ្នកបោះឆ្នោត ដោយមិនតម្រូវឲ្យបង់ប្រាក់ឡើយ។ បន្ទាប់មកអ្នកបោះឆ្នោតត្រូវយក ឯ.អ ដែលចេញដោយប្រធាន គឃ.សប ទៅកាន់សាលាឃុំ-សង្កាត់ ដើម្បីឲ្យមេឃុំ-ចៅសង្កាត់ ពិនិត្យ និងសម្រេចផ្តល់សុពលភាព សម្រាប់ប្រើប្រាស់ជាផ្លូវការ។ អ្នកបោះឆ្នោតត្រូវរក្សាទុក ឯ.អ នោះ សម្រាប់យកទៅបង្ហាញដល់មន្ត្រីគណៈកម្មការការិយាល័យ បោះឆ្នោតនៅថ្ងៃបោះឆ្នោត ទើបអាចបោះឆ្នោតបាន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


