ព័ត៌មានជាតិ
ចៅក្រម ឬព្រះរាជអាជ្ញាម្នាក់ អាចចាត់ការសំណុំរឿងបានប្រមាណ ៣០០សំណុំរឿងក្នុងមួយឆ្នាំៗ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា ចៅក្រម ឬព្រះរាជអាជ្ញាម្នាក់ អាចចាត់ការសំណុំរឿងបានប្រមាណ ៣០០សំណុំរឿងក្នុងមួយឆ្នាំៗ ដែលនេះគឺជាចំនួនច្រើនមួយ។

ការឲ្យដឹងនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។
នៅក្នុងឱកាសពិធីនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២២កន្លងទៅនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការសំណុំរឿងបានប្រមាណ ២២,០០០សំណុំរឿង ដែលស្មើនឹងប្រមាណ ៦៦ភាគរយ នៃសំណុំរឿងសរុបប្រមាណ ៣៣,០០០សំណុំរឿង។
ចំណែកសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានចាត់ការសំណុំរឿងបានប្រមាណ ៣,៥៣៩សំណុំរឿង ស្មើនឹង ៥៥ភាគរយ នៃសំណុំរឿងសរុប ៦,៥៤៣សំណុំរឿង។
លោកថា លទ្ធផលបែបនេះ បានបង្ហាញឲ្យឃើញថា បើទោះបីជាធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ជាពិសេសចំនួនចៅក្រម មានព្រះរាជអាជ្ញានូវមានចំនួនខ្វះខាតនៅឡើយក៏ពិតមែន តែចៅក្រម និងព្រះរាជអាជ្ញាទាំងអស់ បានខិតខំប្រឹងប្រែងដោះស្រាយសំណុំរឿងក្ដីនានា ជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ។
លោក កើត រិទ្ធ បញ្ជាក់បែបនេះថា «ដោយចៅក្រម ឬព្រះរាជអាជ្ញាម្នាក់ៗ អាចចាត់ការសំណុំរឿងបានរហូតដល់ទៅប្រមាណ ៣០០សំណុំរឿងក្នុងមួយឆ្នាំៗ ដែលជាចំនួនដ៏ច្រើន»។
បើតាមលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្អែកលើលទ្ធផលនៃការចំណាត់ការសំណុំរឿងខាងលើ គឺចំនួនសំណុំរឿងប្រចាំឆ្នាំ ដែលនៅសល់មិនទាន់ចាត់ការរួច និងសំណុំរឿងចូលថ្មី នៅតែបន្តកើនឡើងជាមធ្យមក្នុងកម្រិត ៧ភាគរយ ទៅ ១៤ភាគរយក្នុងមួយឆ្នាំៗ។
លោក កើត រិទ្ធ បានបញ្ជាក់ទៀតថា ចំណុចនេះ បានធ្វើឲ្យតុលាការតែងតែជួបប្រទះនូវការកកស្ទះសំណុំរឿង ដែលត្រូវប្រឈមដោះស្រាយជាប់ជាប្រចាំ ហើយសាលាជំរះក្ដីនីមួយៗ ត្រូវបន្តខិតខំអនុវត្តការងារបន្ថែមទៀត ក្នុងការជំរុញការដោះស្រាយសំណុំរឿងឲ្យបានឆាប់៕
អត្ថបទ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


