Connect with us

ព័ត៌មានជាតិ

គ.ជ.ប បែងចែកទឹកខ្មៅលុបមិនជ្រះជាង៥ម៉ឺនដប ទៅ ២ម៉ឺន៣ពាន់ការិយាល័យបោះឆ្នោត

បានផុស

នៅ

លោក ប្រាជ្ញ ចន្ទ ប្រធានគណកម្មធិការជាតិរៀបចំការបោះឆ្នោតបានលើកឡើងថា ទឹកថ្នាំខ្មៅលុបមិនមិនជ្រះដែលបញ្ជាទិញមកពីប្រទេសឥណ្ឌា នឹងត្រូវផ្ដល់ជូនចំនួន២ដបក្នុងមួយការិយាល័យបោះឆ្នោត នៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបង្ហាញ និងសាកល្បងគុណភាពទឹកខ្មៅលុបមិនជ្រះ កាលពីសប្តាហ៍មុន លោកប្រាជ្ញ ចន្ទ បានអះអាងថា ទឹកខ្មៅលុបមិនជ្រះចំនួន ៥២ ០០០ ដបដែលបញ្ជាទិញពីប្រទេសឥណ្ឌានេះ នឹងត្រូវបែងចែកទៅគោលដៅចំនួនបី គឺទី១.ផ្ដល់ជូនក្នុងមួយការិយាល័យបោះឆ្នោតចំនួន២ដប។ ទី២. បម្រុងរក្សាទុកចំនួន៨០០ដប ដែល៨០០ដបនេះ ត្រូវបែងចែកទៅតាមគណកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតដើម្បីដោះស្រាយពេលមានតម្រូវការចាំបាច់។ ទី៣. ទឹកខ្មៅលុបមិនជ្រះដែលនៅសេសសល់ នឹងរក្សាទុកនៅ គ.ជ.ប។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានរៀបចំការិយាល័យបោះឆ្នោតចំនួន ២៣ ៧៨៩ ការិយាល័យនៅទូទាំងប្រទេសកម្ពុជា ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ប្រព្រឹត្តទៅបានដោយគ្មានភាពរាំងស្ទះ។ បើគិតតាមការកំណត់របស់ គ.ជ.ប ដែលកំណត់ថានឹងផ្ដល់ជូន ២ដបក្នុងមួយការិយាល័យ នោះគ.ជ.ប ត្រូវបែងចែកទឹកខ្មៅលុបមិនជ្រះចំនួន ៤៧ ៥៧៨ដប ក្នុងចំណោមទឹកខ្មៅលុបមិនជ្រះដែលបញ្ជាទិញទាំង ៥២ ០០០ដប ទៅកាន់ការិយាល័យបោះឆ្នោតទាំង ២៣ ៧៨៩ ការិយាល័យ ទើបគ្រប់តាមការកំណត់៕

អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម