ព័ត៌មានជាតិ
អ្នកសង្កេតការណ៍អន្តរជាតិ ១៥ នាក់ មកពីប្រទេសអាស៊ានចូលរួមតាមដានការបោះឆ្នោតនៅកម្ពុជា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់អ្នកសង្កេតការណ៍អន្តរជាតិ មកពីប្រទេសអាស៊ានចំនួន ១៥ នាក់ ឱ្យចូលរួមសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ នេះថា អ្នកសង្កេតការណ៍ជាតិសរុបជាង ៨ ម៉ឺននាក់ (៨៨ ១៦៥) មកពី ១២១ ស្ថាប័នបានចូលរួមតាមដានការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលតិកាលទី ៧ ឆ្នាំ ២០២៣។
លោកថា ក្នុងចំណោមអ្នកសង្កេតការណ៍ជាង ៨ ម៉ឺននាក់ មានអ្នកសង្កេតការណ៍អន្តរជាតិ ១៥ នាក់ មកពីប្រទេសអាស៊ាន ដែលមានប្រទេសទីម័រខាងកើត ២ នាក់ ប្រទេសសិង្ហបុរី ១ នាក់ ប្រទេសមីយ៉ាន់ម៉ា ២ នាក់ ប្រទេសវៀតណាម ៥ នាក់ ឥណ្ឌូនេស៊ី ១ នាក់ ព្រមទាំងប្រទេសសមាជិកអាស៊ាន ៤ នាក់ផ្សេងទៀត។

លោក សោម សូរីដា បញ្ជាក់ថា ក្រៅពីអ្នកសង្កេតការណ៍ ក៏មានភ្ញៀវពិសេសដែរ គ.ជ.ប អញ្ជើញឱ្យចូរួមសង្កេតមើលការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា មានចំនួន ៧ នាក់ មកពី ៣ ប្រទេស ដែលមានប្រទេសបារាំង ជប៉ុន រុស្ស៊ី ខណៈគ.ជ.ប នៅរង់ចាំទទួលភ្ញៀវពិសេសបន្តទៀត។
លោក សោម សូរីដាប្រាប់ថា អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មិនទាន់ពេលវេលាស្នើសុំចូលរួមចុះឈ្មោះអ្នកសង្កេតការណ៍នៅឡើយ ខណៈគ.ជ.ប កំពុងពិនិត្យមើលបន្ថែមទៀត។

កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៅកម្ពុជា នឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខណៈពលរដ្ឋដែលមានបញ្ជីឈ្មោះបោះឆ្នោត ចំនួនជាង ៩ លាននាក់ (៩ ៧០១៦៥៥)៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


