Connect with us

ព័ត៌មានជាតិ

(វីដេអូ) ឆ្លើយតប​ចម្ងល់​អាហារូបករណ៍​រ៉េដបូក ផ្តល់​ទាំង​ការ​ស្នាក់នៅ ម្ហូប​អាហារ ថ្លៃ​សិក្សា​មួយ​ចប់

បានផុស

នៅ

អាហារូបករណ៍រេដបូកបង្កើតឡើងនៅឆ្នាំ២០១៩ ​ក្នុងគោលបំណងជួយអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចសហគមន៍​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​ខាងត្បូង​ជាផ្នែកមួយជួយកាត់បន្ថយការដាក់សម្ពាធលើព្រៃឈើ។ 

អាហារូបករណ៍រេដបូកផ្តល់ដល់​សិស្ស​ក្រីក្រ​ក្នុង​សហគមន៍​រ៉ាប់រង​លើថ្លៃសិក្សា សម្លៀកបំពាក់, សម្ភារៈសិក្សា, ម្ហូបអាហារ, ប្រាក់ឧបត្ថម្ភ, កន្លែងស្នាក់នៅ, ធានារ៉ាប់រងសុខភាព និង​ផ្ដល់ថ្នាក់រៀនភាសាអង់គ្លេសក្រៅម៉ោងថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឍន៍សហគមន៍នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃលើកឡើងថា គម្រោង​រ៉េដបូក​បាន​ជួយសម្រួលបន្ទុកគ្រួសារក្រីក្រ ហើយប្រសិនបើគ្មានគម្រោងអាហារូបករណ៍រនេះ​ទេយុវជនជាច្រើនក្នុង​សហគមន៍​នឹងគ្មានឱកាសអាច​បន្ត​ការ​សិក្សា​នៅ​ហាវិទ្យាល័យនោះទេដោយសារកត្តាជីវភាព។ 

លោកបន្ត​ទៀត​ថា គម្រោងរេដបូក (REDD+) ដែល​ដឹកនាំដោយក្រសួងបរិស្ថាន និង​អនុវត្ត​ដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បាន​ចូលរួមអភិវឌ្ឍ​ដល់​សហគមន៍​តាម​រយៈ​ការ​អនុវត្ត​គម្រោង​លក់​ឥណទាន​កាបូន។ ថវិកា​ដែល​ទទួល​បាន​ពី​ការ​លក់​ឥណទាន​កាបូន​ បានយកទៅប្រើប្រាស់អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធក្នុង​សហគមន៍​​ដូចជា​កសាង​ផ្លូវ សាលា​រៀន​ មន្ទីរពេទ្យ អណ្តូងទឹក និង​ការអភិវឌ្ឍ​ធនធានមនុស្ស។

តាមរយៈ​អាហរូបករណ៍រ៉េដបូក សិស្ស​​ក្រោយការ​បញ្ចប់ការសិក្សាត្រូវយកចំណេះនិងជំនាញរបស់ខ្លួនមកចូលរួមអភិវឌ្ឍ​ដល់​សហគមន៍វិញ។

បើតាមលោក ទូច សុផានី គិត​មក​ដល់​ពេលនេះ​អាហារូបករណ៍​រ៉េដបូក​បាន​ផ្តល់​ដល់​សិស្ស​ក្រីក្រ​ចំនួន​ ១៦ នាក់ ដើម្បី​មាន​​ឱកាស​បន្ត​សិក្សា​នៅ​មហាវិទ្យាល័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម