ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ស្នើឲ្យគណៈមេធាវីកម្ពុជាខិតខំបង្កើន ការជួយដោះស្រាយនិងការពារក្តីដល់ពលរដ្ឋក្រីក្រី
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានស្នើឲ្យគណៈមេធាវីកម្ពុជាជួយការពារក្តីដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រីមិនមានលទ្ធភាពជួលមេធាវីការពារ ដោយមិនត្រូវគិតអំពីនិន្នាការនយោបាយនិងសាសនាអ្វីនោះឡើយ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាគណៈមេធាវីកម្ពុជា នារសៀលថ្ងៃទី២៧ មករានេះនៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានជំរុញទៅដល់ លោក លី ច័ន្ទតុលា ដែល ជាប់ឆ្នោតជាប្រធានគណៈមេធាវីកម្ពុជាថ្មី និងសមាជិកគណៈមេធាវីទាំងអស់ ត្រូវបន្ដបេសកកម្មពីគណៈមេធាវីមុនៗ ជាពិសេសបង្កើនការដោះស្រាយពាក្យបណ្តឹង និងជួយរកដំណោះស្រាយ(ការពារក្តី) ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើបន្ថែមទៀត ដោយមិនត្រូវគិតអំពីនិន្នាការនយោបាយ និងសាសនាអ្វីនោះឡើយ ខណៈការដោះស្រាយនាពេលកន្លងទៅមានភាព វិជ្ជមានច្រើនជាងមុននោះ។

សម្ដេចក្រឡាហោម ស ខេង សង្ឃឹមថា គណៈមេធាវីថ្មីរបស់កម្ពុជា នឹងដើរតួនាទីកាន់តែសកម្មបន្ថែមទៀត ដើម្បីជួយដោះស្រាយបញ្ហានានា ក្នុងសង្គមជាតិ ជាពិសេស ពង្រឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕


ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


