កីឡា
ពេលនេះ ១៣ ក្រុម បានឡើងវគ្គ ១៦ ក្រុម World Cup 2026 ខណៈនៅសល់តែ ៣ ក្រុមទៀត
គិតត្រឹមព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 កាន់តែរន្ធត់ កាន់តែជក់ចិត្ត និងគួរឲ្យចាប់អារម្មណ៍ដោយក្រុមជាច្រើនបានធ្លាក់ និងរកឃើញក្រុមចំនួន ១៣ បានឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។ នៅសល់តែ ៣ ក្រុមទៀតប៉ុណ្ណោះសម្រាប់វគ្គ ១៦ ក្រុមចុងក្រោយ។

ខាងក្រោមជាក្រុមទាំង ១៣ បានឡើងវគ្គ ១៦ ក្រុមចុងក្រោយ៖
- កាណាដា បានឈ្នះ អាហ្វ្រិកខាងត្បូង ១-០ នៅវគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេរកបាន ៤ ពិន្ទុ ឈរលេខ ២ ក្នុងពូល ពីការស្មើ ប៊ូស្នៀ ១-១, ឈ្នះ កាតា ៦-០ និងចាញ់ ស្វីស ២-១។
- ប្រេស៊ីល បានឈ្នះ ជប៉ុន ២-១ នៅវគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេរកបាន ៧ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការស្មើ ម៉ារ៉ុក ១-១, ឈ្នះ ហៃទី ៣-០ និងឈ្នះស្កុតឡែន ៣-០។
- ប៉ារ៉ាហ្គាយ បានឈ្នះ អាល្លឺម៉ង់ ដោយប៉េណាល់ទី ៤-៣ ក្រោយស្មើគ្នា ១-១ ក្នុងពេល ១២០នាទី។ ពួកគេជាក្រុមលេខ ៣ ល្អពីការឈ្នះ ១ ស្មើ ១ និងចាញ់ ១ រកបាន ៤ ពិន្ទុ។
- ម៉ារ៉ុក បានឈ្នះ ហូឡង់ ដោយប៉េណាល់ទី ៣-២ ក្រោយស្មើគ្នា ១-១ ក្នុងពេល ១២០នាទីវគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេរកបាន ៧ ពិន្ទុ ឈរលេខ ២ ក្នុងពូល ពីការស្មើ ប្រេស៊ីល ១-១, ឈ្នះ ស្កុតឡែន ១-០ និងឈ្នះ ហៃទី ៤-២។
- បារាំង បានឈ្នះ ស៊ុយអែត ៣-០ វគ្គ ៣២ ក្រុមចុងក្រយ។ ពួកគេរកបាន ៩ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការឈ្នះ សេណេហ្គាល់ ៣-១ និងឈ្នះ អ៉ីរ៉ាក់ ៣-០ និងឈ្នះ ន័រវែស ៤-១។
- ន័រវែស បានឈ្នះ កូតឌីវ័រ ២-១ វគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេរកបាន ៦ ពិន្ទុ ឈរលេខ ២ ក្នុងពូល ពីការឈ្នះ អ៉ីរ៉ាក់ ៤-១ និងឈ្នះ សេណេហ្គាល់ ៣-២។
- ម៉ិកស៊ិក ឈ្នះ អេក្វាទ័រ ២-០ វគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេរកបាន ៩ ពិន្ទុពេញ ឈរលេខ ១ ក្នុងពូល A ពីការឈ្នះ អាហ្វ្រិកខាងត្បូង ២-០, ឈ្នះ កូរ៉េខាងត្បូង ១-០ និង ឆែក ៣-០។
- អង់គ្លេស បានឈ្នះ កុងហ្គោ ២-១ វគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេជាក្រុមលេខ ១ ក្នុងពូល ពីការឈ្នះ ក្រូអាត ៤-២, ស្មើ ហ្គាណា ០-០ និង ឈ្នះ ប៉ាណាម៉ា ២-០។
- បែលហ្ស៊ិក បានឈ្នះ សេណេហ្គាល់ ៣-២ ក្នុងពេល ១២០នាទីចុងក្រោយ។ ពួកគេជាក្រុមលេខ ១ ក្នុងពូល ដោយមាន ៥ ពិន្ទុ ពីការស្មើ អេហ្ស៊ិប ១-១, ស្មើ អ៉ីរ៉ង់ ០-០ និងឈ្នះ នូវែលហ្សេឡង់ ៥-១។
- អាមេរិក បានឈ្នះ បូស្នៀ ២-០ ទោះមានគ្នាត្រឹមតែ ១០ នាក់ នៅវគ្គ ៣២ ក្រុម ។ ពួកគេជាក្រុមលេខ ១ ពីការឈ្នះ ប៉ារ៉ាហ្គាយ ៤-១ និងឈ្នះ អូស្ត្រាលី ២-០ និងចាញ់ តួកគី ៣-២។
- អេស្ប៉ាញ បានឈ្នះ អូទ្រីស ៣-០ នៅវគ្គ ៣២ ក្រុម។ ពួកគេជាក្រុមលេខ ១ ក្នុងពូល ដោយរកបាន ៧ ពិន្ទុ ពីការស្មើ កាបវែរ ០-០, ឈ្នះអារ៉ាប៊ីសាអ៊ូឌីត ៤-០ និងឈ្នះ អ៊ុយរូហ្គាយ ១-០។
- ព័រទុយហ្គាល់ បានឈ្នះ ក្រូអាត ២-១ នៅវគ្គ ៣២ ក្រុម ។ ក្រុមជាក្រុមលេខ ២ ក្នុងពូល រកបាន ៥ ពិន្ទុ បន្ទាប់ពីស្មើ កុងហ្គោ ១-១, ឈ្នះ អ៊ុយបេគីស្ថាន ៥-0 និងស្មើ កូឡុំប៊ី ០-០។
- ស្វីស បានឈ្នះ អាល់ហ្សេរី ២-០ នៅវគ្គ ៣២ ក្រុម ។ ពួកគេជាក្រុមលេខ ១ ក្នុងពូល បន្ទាប់ពីបានស្មើ កាតា ១-១, ឈ្នះ ប៊ូស្នៀ ៤-១ និង ឈ្នះកាណាដា ២-១។

គូប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ
- កាណាដា vs ម៉ារ៉ុក
- បារាំង vs ប៉ារ៉ាហ្គាយ
- ប្រេស៊ីល vs ន័រវែ
- ម៉ិកស៊ិក vs អង់គ្លេស
- អាមេរិក vs បែលហ្ស៊ិក
- បារាំង vs អេស្ប៉ាញ


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


