Connect with us

កីឡា

ដល់ខែ​ប្រយុទ្ធ​! ក្រុម​បាល់ទាត់​បុរស នារី និង​ក្រុម​បាល់ទះ​កម្ពុជា ប្រកួត​ពាន​អន្តរជាតិ​ក្នុងខែ​នេះ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាទាំង​ បុរស ​នារី និង ក្រុម​បាល់ទះ​ ដល់​​ពេល​​ដែល​ត្រូវ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ ២០២៦​ នេះ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ ជើង​ឯក​អាស៊ាន ASEAN Championship ដោយ​ត្រូវ​ទទួល​ស្វាគមន៍ ក្រុម​ជម្រើស​ជាតិ សិង្ហបុរី នា​ថ្ងៃ​ទី​២៤ ខែ​កក្កដា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដើម្បី​អបអរសាទរ​ពាន​រង្វាន់ ASEAN Championship លើក​ទី​៣០ ឆ្នាំ។​ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ក្រុម​កម្ពុជា ត្រូវ​ទៅ​ប្រកួត​ជា​មួយ ក្រុម​ម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី។

ចំណែក ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា ត្រូវ​ធ្វើ​ដំណើរ​ទៅ​​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ប្រកួត​​ពាន​រង្វាន់ AFF Women’s Cup ចាប់​ពី​ថ្ងៃ​ទី​១០ ដល់ ទី២២ ខែ​កក្កដា ឆ្នាំ ២០២៦។ នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក្រុម​នារីកម្ពុជា បើក​ឆាកប្រកួត​ជា​មួយ ក្រុម​នារី​ទីម័រ​ខាង​កើត នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា និង​ថ្ងៃ​ទី​១៦ ខែកក្កដា ប្រកួត​ជា​មួយ ក្រុម​នារី​ឥណ្ឌូណេស៊ី។ ក្រុម​នារី​កម្ពុជា សង្ឃឹម​ឆ្លង​ផុត​ក្នុង​ពូល និង​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

សម្រាប់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ ត្រូវ​​​ប្រកួត​ពាន​រង្វាន់ SEA V. League ដែល​ជុំ​ទី១ ចាប់​ពី​ថ្ងៃ​ទី១៥ ដល់ ទី​១៩ ខែ​កក្កដា ឆ្នាំ ២០២៦ នៅ​ប្រទេស​ហ្វីលីពីន។ បន្ទាប់​មក ការ​ប្រកួត​ជុំ​ទី​២ ធ្វើ​ពី​ថ្ងៃ​ទី​២២ ដល់ ទី​២៦ ខែ​កក្កដា ឆ្នាំ ២០២៦ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ព្រឹត្តិការណ៍​នេះ​មាន​ក្រុម​ជម្រើស​ជាតិ​ចំនួន ៦ គឺ ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ មីយ៉ាន់ម៉ា វៀតណាម និង កម្ពុជា​។

ពាន SEA V. League ឆ្នាំ ២០២៦ ប្រើ​រូប​មន្ត​នៃ​ការ​ប្រកួត​ខុស​ពី​ឆ្នាំ​មុន​ៗ​ដោយ​ត្រូវ​បាន​បែង​ចែក​ជា​ពូល​គឺពូល A មាន​ សៀម វៀតណាម និង មីយ៉ាន់ម៉ា ខណៈ​ពូល B មាន​ កម្ពុជា ឥណ្ឌូណេស៊ី និង ហ្វីលីពីន។ ការ​ប្រកួត​សន្សំពិន្ទុ គឺ លេខ ១ និង លេខ ២ ក្នុង​ពូល បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

នៅ​ខែ​បន្ទាប់​មក នៅ​មាន​ការ​ប្រកួត​ផ្សេង​​ទៀត ដូច​ជា ក្រុម​បាល់ទាត់​​យុវជន​កម្ពុជា​អាយុ ២០ ឆ្នាំ ទទួល​ធ្វើ​ម្ចាស់​ផ្ទះ ប្រកួត​ជម្រុះ​ជើង​ឯក​យុវជន​អាស៊ី AFC U-20 Asian Cup សម្រាប់​ពូល G ដែល​មាន ជប៉ុន យេម៉ែន និង គុយវ៉ែត ចាប់​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ដល់​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ ២០២៦ ព្រម​ទាំង​មាន FIFA Asian Cup៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម