ព័ត៌មានជាតិ
មុនការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ តើត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះទៀត?
កាលពីថ្ងៃទី២៣ ខែកក្កដា ការបោះឆ្នោតជាតិ អាណត្តិទី៧ បានបិទបញ្ចប់ដោយភាពរលូន ហើយ គ.ជ.ប បានប្រកាសផ្សព្វផ្សាយភ្លាមៗនូវលទ្ធផលបឋមនៃការបោះឆ្នោតនេះ ខណៈលទ្ធផលផ្លូវការនឹងអាចប្រកាសនៅចន្លោះពីថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា។ មុនដល់ថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ តើនឹងត្រូវឆ្លងកាត់ដំណាក់កាលសំខាន់ៗអ្វីខ្លះទៀត?

យោងតាមប្រតិទិន និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្រោយការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបឋម នឹងបើកឱ្យមានការប្ដឹងតវ៉ាអំពីលទ្ធផលបោះឆ្នោត ឬភាពមិនប្រក្រតីនានានៅក្នុងដំណើរការបោះឆ្នោត។ ករណីមានបណ្ដឹងតវ៉ាអំពីលទ្ធផលនៃការបោះឆ្នោត គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ត្រូវបើកការប្រជុំសម្រេចជាសាធារណៈជាបន្ទាន់។ ប៉ុន្តែ ករណីអ្នកប្តឹងតវ៉ាមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត អ្នកប្តឹងតវ៉ា ឬតំណាងមានសិទ្ធិប្តឹងតវ៉ាទៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតបន្ត។
ប្រសិនបើអ្នកប្ដឹងនៅតែមិនពេញចិត្តនឹងសេចក្ដីសម្រេចរបស់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតទៀត អាចប្ដឹងតវ៉ាទៅកាន់គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) ដើម្បីពិនិត្យ និងសម្រេចថា លទ្ធផលនៃការបោះឆ្នោតនេះទុកជាបានការ ឬឱ្យបោះឆ្នោតសារជាថ្មី។

មាត្រា១២៩ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បើភាពមិនប្រក្រតីមិនធ្ងន់ធ្ងរទេនោះ គ.ជ.ប ត្រូវប្រកាសទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត។ ផ្ទុយទៅវិញ ប្រសិនបើភាពមិនប្រក្រតីមានកម្រិតធ្ងន់ធ្ងរដែលធ្វើឱ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត គ.ជ.ប ត្រូវបដិសេធលទ្ធផលនៅការិយាល័យបោះឆ្នោតនោះ ហើយត្រូវរៀបចំបោះឆ្នោតសាជាថ្មីនៅការិយាល័យនោះ ក្នុងរយៈពេល ៨ថ្ងៃយ៉ាងយូរ បន្ទាប់ពីការសម្រេចនេះ។
ក្រោយការពិនិត្យ និងសម្រេចលើលទ្ធផលនៃការបោះឆ្នោតរួចមក គ.ជ.ប ត្រូវផ្សព្វផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតនេះ។ ជុំវិញការប្រកាសលទ្ធផលបណ្តោះអាសន្ននេះដែរ បណ្ដាគណបក្សដែលបានឈរឈ្មោះប្រកួតប្រជែង មានពេល ៧២ម៉ោងយ៉ាងយូរ ដើម្បីប្ដឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោតទៅកាន់ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញដោយផ្ទាល់ក៏បាន។

ការដោះស្រាយបណ្ដឹងនេះ គឺ គ.ជ.ប មានរយៈពេល ៧២ម៉ោង បន្ទាប់ពីទទួលបានពាក្យបណ្ដឹងផ្លូវការ ដើម្បីពិនិត្យ និងសម្រេច ខណៈការដោះស្រាយបណ្ដឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ មានពេល ១០ថ្ងៃទៅ ២០ថ្ងៃយ៉ាងយូរ ដើម្បីបើកសវនាការជាសាធារណៈ។ រាល់ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចចុងក្រោយបិទផ្លូវតវ៉ា។
បន្ទាប់ពីបណ្ដឹងតវ៉ាត្រូវបានសម្រេចជាស្ថាបពរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយកំណត់ចំនួនអាសនៈសម្រាប់គណបក្សនីមួយៗតាមមណ្ឌលនៅទូទាំងប្រទស។
តាមប្រតិទិនរនៃការបោះឆ្នោត លទ្ធផលបោះឆ្នោតផ្លូវការនឹងត្រូវប្រកាសផ្សាយនៅចន្លោះពីថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ តាមភាពជាក់ស្ដែង មាន ឬមិនមានពាក្យបណ្ដឹង និងមិនមានករណីបោះឆ្នោតសាជាថ្មី៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


