ព័ត៌មានជាតិ
សម្ដេច ស ខេង លើកឡើងជាថ្មីថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចមានប្រទេសណាមួយធ្វើតែឯកឯងបាននោះទេ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងជាថ្មីថា គ្មានប្រទេសណាមួយ អាចប្រយុទ្ធប្រឆាំងគ្រឿងញៀនតែឯកឯងបាននោះទេ ដោយត្រូវមានកិច្ចសហការជាមួយប្រទេសនានា ជាពិសេសប្រទេសមានព្រំដែនជាប់គ្នា។

ការលើកឡើងជាថ្មីនេះ គ្រាដែលសម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣នេះ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជាខ្លាំងទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយរយៈពេល ៥ឆ្នាំចុងក្រោយនេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានបង្ក្រាបរឹបអូសនូវសារធាតុញៀនរាប់រយតោន។
សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា គ្រឿងញៀនបច្ចុប្បន្ននេះ គឺជាសារធាតុញៀនគួបផ្សំ ដោយអ្នកផលិត យកសារធាតុគីមីផ្សេងៗ លាយបញ្ចូលគ្នា ដែលមិនមែនជាសារធាតុញៀនយកចេញពីដើមអាភៀន នោះទេ។
សម្ដេច ស ខេង ឲ្យដឹងបែបនេះថា «ព្រោះសារធាតុញៀនសព្វថ្ងៃនេះ គឺជាសារធាតុញៀនគួបផ្សំសំយោគ បានន័យថា គេយកសារធាតុគីមីផ្សេងៗបូកបញ្ចូលគ្នា ផលិតជាគ្រឿងញៀន មិនមែនជាសារធាតុញៀន ដែលយកចេញពីជ័រដើមឈើធម្មជាតិហៅថា ដើមអាភៀននោះប៉ុន្មានដែរ មានដែរប៉ុនតិចតួចណាស់ ចឹងចំនួននេះវាមានចំនួនច្រើន ហើយបានធ្វើចរាចរណ៍ មិនមែនតែនៅកម្ពុជាយើងទេ នៅបណ្ដាប្រទេសនានាលើសកលលោកជាច្រើនៗ»។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចមានប្រទេសណាមួយ ធ្វើតែឯកឯងបាននោះទេ ចាំបាច់ត្រូវមានការកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដទៃទៀតយ៉ាងម៉ឺងម៉ាត់ ជាពិសេសជាមួយបណ្ដាប្រទេសជាប់ព្រំដែន។ សម្រាប់កម្ពុជា ដែលមានព្រំដែនជាប់ជាមួយប្រទេសថៃ ឡាវ វៀតណាម ត្រូវតែសហការគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សម្ដេច ស ខេង បន្ថែមបែបនេះថា «ដូចជាកម្ពុជារបស់យើងជាប់ព្រំដែនជាមួយនឹងថៃ ជាប់ព្រំដែនជាមួយនឹងឡាវ ជាប់ព្រំដែនជាមួយនឹងវៀតណាម ចឹងទេ កិច្ចសហប្រតិបត្តិការរវាងប្រទេសជាប់ព្រំដែននេះ គឺពិតជាមានសារៈសំខាន់ជាគន្លឹះ ហើយក៏ផ្អែកទៅលើគោលការណ៍ជាអន្តរជាតិ ដែលអង្គការសហប្រជាជាតិបានដាក់ចេញ ព្រោះយើងជាសមាជិក កម្ពុជាជាសមាជិកនៃអង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិ ក៏មានយន្តការមួយដើម្បីនឹងដឹកនាំចាត់ចែង សម្របសម្រួលការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


