ព័ត៌មានជាតិ
ស្ងាត់ៗ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ ស៊ីន អញ្ជើញចូលរួមពិធីខួបកំណើត សម្ដេចតេជោ នាយករដ្ឋមន្ត្រី
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា និងអ្នកស្រី យ៉ីងឡាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធីខួបកំណើតរបស់សម្ដេចតេជោ ហ៊ុន សែន ឈានចូលវ័យ៧២ឆ្នាំ កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣។

ចំពោះវត្តមានរបស់ លោក ថាក់ ស៊ីន និងអ្នកស្រី យ៉ីង ឡាក់ ត្រូវបានបង្ហាញឱ្យដឹង ដោយសម្ដេចតេជោ ហ៊ុន សែន នៅក្នុងវីដេអូឃ្លីបខ្លីមួយតាមរយៈប្រព័ន្ធបណ្ដាញសង្គម Tiktok ផ្លូវការនាព្រឹកថ្ងៃទី០៦ខែ សីហានេះ។
ក្នុងខ្លឹមសារនៃវីដេអូរយៈពេលជាង១នាទី សម្ដេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ឱ្យចំថា លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា និងលោក ស្រី យ៉ីងឡាក់ ឡើយ ដោយសម្ដេចគ្រាន់តែព្រលយខ្លឹមសារខ្លីថា “ឆ្នាំនេះ មានបងប្អូនធម៌មកចូលរួមកម្មវិធីខួបកំណើតនៅគេហដ្ឋានសម្ដេចតេជោ” ។
បើទោះសម្ដេចតេជោ មិនបញ្ជាក់ឱ្យចំឈ្មោះថា ជាលោក ថាក់ ស៊ីន និងអ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រា ចូលរួមកម្មវិធីខួបកំណើតសម្ដេច ក៏ប៉ុន្តែបើតាមវីដេអូឃ្លីបដែលសម្ដេចបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមតិកតុកនោះ គេអាចឃើញយ៉ាងច្បាស់ថា លោក ថាក់ស៊ីន និងអ្នកស្រីយ៉ីងឡាក់ ស៊ីណាវ៉ាត្រា ពិតជាមានវត្តមានក្នុងខួបកំណើតសម្ដេចតេជោពិតប្រាកដមែន។
សូមរំឮកថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីថៃពេញមួយអាណត្តិ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥។ ក្រោយជាប់ឆ្នោតអាណត្តិថ្មី លោកកាន់តំណែងបន្តបានមួយឆ្នាំ ពោលគឺ នៅខែកញ្ញាឆ្នាំ២០០៦ លោកថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធា ហើយចាប់តាំងពីពេលនោះមក លោកបានរស់នៅក្នុងលក្ខណៈនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំមកហើយ។ កំឡុងពេលរស់នៅក្រៅប្រទេសរយៈពេល១៧ឆ្នាំមកនេះ លោកបានប្រកាសថា វិលចូលប្រទេស ហើយក៏ពន្យារពេលចូលប្រទេសថៃចំនួន២០ដងរួចមកហើយ។
ជាការកត់សម្គាល់ ថ្មីៗនេះ លោកថាក់ ស៊ីន បានប្រកាសថា នឹងវិលចូលប្រទេសថៃនៅថ្ងៃទី១០ខែសីហាខាងមុខនេះ ក៏ប៉ុន្តែកាលពីថ្ងៃទី៥ម្សិលមិញ លោក ក៏បានប្រកាសពន្យារពេលនៃការវិលចូលប្រទេសថៃក្រោមហេតុផលថា ខ្លួនលោកផ្ទាល់ត្រូវពិនិត្យសុខភាព៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


