Connect with us

ព័ត៌មានជាតិ

ដុតបំផ្លាញគ្រឿងញៀន ១២៨ គីឡូក្រាម ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ ២០២៣ នេះ គ្រឿងញៀន​ប្រមាណ ១២៨ គីឡូក្រាម ដែល​ប្រមូល​មកពី​សាលាដំបូង​ខេត្ត​សៀមរាប កំពង់ធំ និង​ខេត្ត​ព្រះវិហារ ត្រូវ​បាន​ដុត​បំផ្លាញ ក្នុង​ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ២៦ មិថុនា ២០២៣ នៅ​ខេត្ត​សៀមរាប ក្រោម​ប្រធាន​បទ «​អ្វីៗ ដើម្បី​ប្រជាជន​ជា​ចម្បង បញ្ឈប់​ការ​រើសអើង និង មាក់ងាយ​អ្នក​ញៀន​គ្រឿងញៀន ពង្រឹង​ការងារ​អប់រំ​បង្ការ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ២៦ មិថុនា ២០២៣ នេះ បាន​ប្រព្រឹត្ត​ក្រោម​អធិបតីភាព លោក​នាយ​ឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​លោក ពិន ប្រាកដ អភិបាល​រង​ខេត្ត តំណាង​លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សៀមរាប និង​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ទាំង ៣ និង ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព កងកម្លាំង​ទាំង​បី អាជ្ញាធរ​ក្រុង ស្រុក មន្ត្រីរាជការ អង្គការ​សង្គម​ស៊ីវិល លោកគ្រូ អ្នកគ្រូ យុវជន​កាកបាទក្រហម​កម្ពុជា យុវជន​កាយរឹទ្ធិ និង​សិស្សានុសិស្ស សរុប ៤០០ នាក់ ចូលរួម។

តាម​សេចក្ដីរាយការណ៍​របស់​លោក មាស ច័ន្ទរិទ្ធ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប បាន​ឡើង​អាន​របាយការណ៍​គ្រឿងញៀន​ដែល​បាន​រឹបអូស​យក​មក​របស់​សាលាដំបូង​ទាំង ៣ ខេត្ត ត្រូវ​ធ្វើការ​ដុត​បំផ្លាញ​នា​ថ្ងៃនេះ មាន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ម៉ា​ទឹកកក​(ICE) និង ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (WY) ស្មើ ១២៨ គីឡូក្រាម។

បន្ទាប់ពី​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត បាន​អាន​នូវ​សារលិខិត​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួចមក លោក​នាយ​ឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខា​ធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​លើក​ឡើង​ពី​គោល​បំណង នៃ​ការ​រៀបចំ​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​ឡើង ព្រមទាំង​បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គ្រប់​អង្គភាព និង​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួម​ចំណែក​ក្នុង​សកម្មភាព​បង្ការ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ក្នុង​ខេត្ត​ទាំង​បី នា​ពេល​កន្លង​មក ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ពិសេស​ក្នុង​ដំណើរការ​អនុវត្ត​ផែនការ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទាំង ៣ ដំណាក់កាល​របស់​រាជរដ្ឋាភិបាល។

ជាមួយ​នេះ លោក​នាយ​ឧត្ដមសេនីយ៍ ក៏បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំង​អស់ ត្រូវ​បន្ត​ចាត់តាំង​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ស្ដីពី​ការ​ពង្រឹង​វិធានការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។ ក្នុង​នោះ លោក​នាយ​ឧត្ដមសេនីយ៍ ក៏បាន​លើក​ផង​ដែរ​អំពី​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​ក្រុង​សៀមរាប ចំពោះ​ក្រុម​ឧក្រិដ្ឋជន បាន​ចូល​ទៅ​រំដោះ​អ្នកទោស​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន ដែល​បាន​ទៅ​ព្យាបាល​ជំងឺ​ធ្មេញ ដែល​បាន​ស​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ជា​បទឧក្រិដ្ឋ​មួយ ដែល​នៅ​លើ​ពិភពលោក​បាន​កំពុង​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង ដើម្បី​សុខ​សុវត្ថិភាព សុខភាព​របស់​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​សមត្ថកិច្ច​ក៏​មិន​ឲ្យ​ឧក្រិដ្ឋជន​ទាំងនោះ​រួចផុត​ពី​សំណាញ់​ច្បាប់​ឡើយ។

លោក​បាន​គូស​បញ្ជាក់​ទៀត​ថា កន្លង​មក​រាជរដ្ឋាភិបាល​បាន​បន្ត​យកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង​ជម្នះ​គ្រប់​ឧបសគ្គ និង​ប្រើប្រាស់​គ្រប់​លទ្ធភាព​ក្នុង​ការ​បង្ការ ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​រាល់​បញ្ហា​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ទាំង​ក្នុង​កម្រិត​ថ្នាក់​ជាតិ តំបន់ និង​អន្តរជាតិ។

ជាក់ស្ដែង​បាន​បន្ត​រឹត​បន្តឹង និង​លើកកម្ពស់​ការ​ទទួលខុសត្រូវ ក្នុង​ការ​អនុវត្ត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​នូវ​រាល់​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ​រហូត​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។ ម្យ៉ាងទៀត​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ធ្វើការ​អប់រំ​ណែនាំ​និង​គ្រប់គ្រង​កម្លាំង​ក្រោម​ឱវាទ​របស់​ខ្លួន​ឲ្យ​បាន​តឹងរ៉ឹង​កុំ​ឲ្យ​មាន​ការ​ជាប់​ពាក់ព័ន្ធ ឬ នៅ​ពីក្រោយ​សកម្មភាព នៃ​បទល្មើស​គ្រឿងញៀន ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង និង ក្ដាប់​ឲ្យ​បាន​ច្បាស់លាស់​នូវ​មុខសញ្ញា​លក់ និង ចែកចាយ​គ្រឿងញៀន ជាពិសេស​អ្នក​ចំណូលស្រុក​មក​ស្នាក់នៅ​បណ្ដោះអាសន្ន ប្រកបមុខរបរ​ផ្សេងៗ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ត្រូវ​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​ពេល​មាន​បទល្មើស​កើតឡើង និង​ត្រូវ​បន្ត​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត។

ក្នុង​នោះ​ដែរ លោក ក៏បាន​ផ្ញើ​សារ​អប់រំ​ដល់​ក្មួយៗ សិស្សានុសិស្ស និង យុវជន​កម្ពុជា​ទាំងអស់ សូម​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន កុំ​ជួញដូរ ចែកចាយ និង ប្រើប្រាស់​គ្រឿងញៀន គឺជា​ការបំផ្លាញ​អនាគត​ខ្លួន ក្រុម​គ្រួសារ សង្គមជាតិ។ យុវជន​ដែល​ល្អ ចេះ​ស្រឡាញ់​ខ្លួន ស្ដាប់​ដំបូន្មាន​ឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ និង ចូលរួម​គាំទ្រ​កម្ចាត់​គ្រឿងញៀន៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម