តារា​ស្រី​២​រូប​ កំពុង​អន្ទង​ចិត្ត​អ្នកគាំទ្រ​ឲ្យ​លង់​សម្រស់​សិច​ស៊ី​នា​ដើមឆ្នាំ​២០២១
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

តារា​ស្រី​២​រូប​ កំពុង​អន្ទង​ចិត្ត​អ្នកគាំទ្រ​ឲ្យ​លង់​សម្រស់​សិច​ស៊ី​នា​ដើមឆ្នាំ​២០២១

បានផុស

នៅ

​ភ្នំពេញ ៖ ​នា​ដើមឆ្នាំ​២០២១​នេះ​គេ​សង្កេតឃើញ​តារ​ចម្រៀង​និង​សម្តែង​ស្រី​ចំនួន​២​រូប​ដែលជា​រៀមច្បង ហើយ​សិស្ស​ប្អូន​បាន​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​ចាប់អារម្មណ៍​គ្រប់គ្នា​ខណៈ​ថ្មីៗ​នេះ​អ្នក​ទាំងពីរ​បាន​សម្ញែង​សាច់​ខ្ចី​បង្ហាញ​ជា​សាធារណៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀង​និង​សម្តែង​ស្រី​ទាំង​២​ដួង​នេះ​គឺ​មាន មាស សុខ​សោភា ដែល​ជា​អ្នកចម្រៀង​លំដាប់​កំពូល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​និង​ម្នាក់ទៀត ​គឺ​សំដៅលើ​ស្រី​ស្រស់ ដួង ម៉ា​និ​ច ដែលជា​តារា​សម្តែង​មាន​ប្រជាប្រិយភាព​ផង​នោះ។

ចំណាប់អារម្មណ៍​ដែល​អ្នក​ទាំងពីរ​ទទួល​បាន​នៅ​ពេល​នេះ​ គឺ​ក្រោយ​ពេល​ដែល​ពួកគេ​បាន​ទម្លាយ​រូប​រូបភាព​សិច​ស៊ី​បង្ហាញ​សាច់​ខ្ចី​ឲ្យ​ទស្សនិកជន​បាន​ឃើញ​គ្រប់គ្នា​។ ជាក់ស្តែង​កំពូល​តារា​ស្រី មាស សុខ​សោភា មុន​នេះ​បន្តិច​បាន​បង្ហោះ​រូបភាព​សិច​ស៊ី​ប ញ្ចេ​ញ​សាច់​ខ្ចី​ជាមួយ​រ៉ូ​ប​ពណ៌​ស​យ៉ាង​ស្រស់ស្អាត​។

ដោយឡែក​សម្រាប់​តារា​សម្តែង​ស្រី​ដួង ម៉ា​និ​ច​វិញ​នាង​ក៏បាន​ស្វាគមន៍​ឆ្នាំ​ថ្មី​២០២១​ជាមួយ​ការ​បង្ហា ញ​រូបភាព​សិច​ស៊ី​គួរ​ឲ្យ​ទាក់ទាញ​ផង​ដែរ​។ ឈុត​ថ្មី​របស់​តារា​ស្រី ដួង ម៉ា​និ​ច គឺ​ស្ថិត​ក្នុង​សម្លៀកបំពាក់​ប៊ិ​គី​នី​ ពណ៌​ខ្មៅ​ មើលឃើញ​យ៉ាង​ស្រស់​ត្រកាល​ផង​ដែរ​។ យ៉ាងណាមិញ​ក៏​មាន​ការ​សរសើរ​ថា​ តារា​ស្រី​ពីរ​រូប​នេះ​ចាយ​សម្រស់​មិញ​ចាញ់​គ្នា​ប៉ុន្មាន​ទេ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services