Connect with us

ជីវិតកម្សាន្ដ

ក្រោយរងពាក្យឌឺដងអំឡុងថ្ងៃរៀបការ ដួង ម៉ានិច ចង់ស្ដាប់ធម៌ ឬរៀនធម៌ដេីម្បីស្គាល់ខ្លួនឯងឲ្យច្បាស់

បានផុស

នៅ

តារាសម្តែងអ្នកនាង ដួង ម៉ានិច ដូចដែលមហាជន និងអ្នកគាំទ្របានដឹងហើយថា កាលពីថ្មីៗនេះនាងបានរងនូវព្យុះភ្លៀង និងការសើចចំអកឌឺដងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនអំឡុងថ្ងៃអាពាហ៍ពិពាហ៍របស់នាង និងស្វាយមី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិតបែបនេះក្តីសម្រាប់សាមីខ្លួនអ្នកនាង ដួង ម៉ានិច ហាក់ពុំមានអារម្មណ៍ខ្វល់ខ្វាយនោះទេ ពោលគឺនាង និងស្វាយមីបែរជាបង្ហាញក្តីសុខតាមរយ:ដំណើរកម្សាន្តយ៉ាងរីកមុខដូចគ្រាប់ជី។ ក្នុងនោះដែរ ដួង ម៉ានិច ក៏បានរំលេចសារដោយបំផុសថា គួរស្ដាប់ធម៌ ឬរៀនធម៌ដេីម្បីបានស្គាល់ខ្លួនឯងឲ្យច្បាស់នឹងមានបញ្ញាល្អ។

តារាសម្តែងអ្នកនាង ដួង ម៉ានិច បានលើកឡើងដូច្នេះថា ចូលថែររក្សាពេលវេលាល្អៗផ្តល់ក្តីស្រលាញ់អេាយគ្នាទៅវិញទៅមកអេាយបានច្រេីន ហើយរឿងខ្លះត្រូវចេះអធ្យាស្រ័យលើកលែងអេាយគ្នាអ្វីៗគឺមិនថិតថេរទេ រស់នៅក្នុងពេលបច្ចុប្ប្ន្នន្ននេះត្រូវចេះពេញចិត្តនូវអ្វីដែលខ្លួនមាន ហេីយខំប្រឹងធ្វើការងារក្នុងលេាកនេះគ្មានអ្វីបានមកស្រួលៗនោះទេ។

អ្នកនាង ដួង ម៉ានិច បាននិយាយបន្ថែមទៀតថា មួយទៀតកុំទាមទារកុំចង់អេាយគេធ្វេីដូចចិត្តហេីយនិយាយអ្វីដែលមានប្រយោជន៍គួរសើចអោយច្រើន សប្បាយចិត្តអេាយច្រេីនបេីមានពេលស្ដាប់ធម៌ ឬក៏ទៅរៀនធម៌ក៏ល្អដេីម្បីបានស្គាល់ខ្លួនឯងអេាយច្បាស់នឹងមានបញ្ញាល្អថែមទៀត។

តាមការកត់សម្គាល់តារាសម្តែងស្រី ដួង ម៉ានិច បន្ទាប់ពីចូលប្រឡូកក្នុងវិស័យសិល្បៈមានរយៈពេលប៉ុន្មានឆ្នាំមកនេះគឺគេសង្កេតឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រហាក់ហក់ឡើងខ្ពស់មិ​នចាញ់តារារៀមច្បងនោះឡើយ។ម្យ៉ាងទៀតទោះបីពេលនេះនាងមានស្វាមីហើយក៏ពិតមែនតែអ្នកនាង ដួង ម៉ានិច នៅតែមានទីផ្សាសិល្ប:មិនចាញ់មុនឡើយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម