ជីវិតកម្សាន្ដ
មាស សុខសោភា ប្រាថ្នាចង់ឱ្យ«ទិវាកម្ពុជា» ក្លាយជាប្រពៃណីប្រចាំឆ្នាំនៅក្រៅប្រទេស និងធ្វើច្រើនកន្លែង
នេះជាឱកាសប្រវត្តិសាស្ត្រដ៏ពិតសម្រាប់ប្រជាជនកម្ពុជា នៅទីក្រុង San Francisco។ ការប្រារព្ធពិធីនេះ តំណាងឱ្យព្រឹត្តិការណ៍ដ៏អស្ចារ្យមួយសម្រាប់ជាតិកម្ពុជា នៅទូទាំងពិភពលោក នៅពេលដែលយើងរួមគ្នាដើម្បីចែករំលែក និងលើកតម្កើងវប្បធម៌ តន្ត្រី និងម្ហូបខ្មែរដ៏ស្រស់ស្អាតរបស់យើង។
នេះជាការលើកឡើងរបស់ តារាចម្រៀងស្រីល្បីឈ្មោះ មាស សុខ សោភា បន្ទាប់ពីបានចូលរួមក្នុងព្រឹត្តិការណ៍ទិវាកម្ពុជា ដែលប្រព្រឹត្តិធ្វើឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លើទឹកដីនៃទីក្រុង San Francisco រដ្ឋ Californai សហរដ្ឋអាមេរិក ។

ព្រឹត្តិការណ៍នេះ គឺមានការចូលរួមពីសិល្បករសិល្បការិនីខ្មែរល្បីៗជាច្រើនរូប រួមគ្នានាំយកអត្តសញ្ញាណជាតិ វប្បធម៌ និងប្រពៃណីដ៏សម្បូរបែបរបស់កម្ពុជា ដែលរួមមានរបាំ ទាំងក្បាច់គុនបុរាណខ្មែរផងនោះ ទៅបង្ហាញលើឆាកមិនធ្លាប់នេះ។
ទន្ទឹមនឹងក្តីរំភើប តារាចម្រៀងរូបនេះ គូសបញ្ជាក់ថា “ជាមួយនឹងទស្សនវិស័យ ប្រកបដោយក្តីសង្ឃឹមសម្រាប់ថ្ងៃអនាគត យើងប្រាថ្នាចង់ធ្វើឱ្យទិវាកម្ពុជា ក្លាយជាប្រពៃណីប្រចាំឆ្នាំ ហើយខ្ញុំសុបិនចង់ឃើញខ្មែរមកពីជុំវិញពិភពលោក រួបរួមគ្នាសម្រាប់ការជួបជុំបែបនេះនៅកន្លែងជាច្រើន”។
អ្នកនាង មាស សុខសោភា បន្តដោយយល់ឃើញថា ព្រឹត្តិការណ៍នេះ ជាជំហានដ៏មានអានុភាពឆ្ពោះទៅរកការជំរុញទេសចរណ៍ ការបង្កើនការយល់ដឹងអំពីវប្បធម៌ និងសេដ្ឋកិច្ច ក៏ដូចជាការជំរុញឱ្យមានការឯកភាពគ្នា ដែលនាំឱ្យយើងទាំងអស់គ្នា ខិតទៅជិតឫសគល់របស់យើង។ តារាចម្រៀងរូបនេះ បន្ថែមទៀតថា ខ្លួនពិតជាពេញចិត្ត ពេលដែលឃើញប្រជាជនខ្មែរជាច្រើនមកជួបជុំគ្នាសម្រាប់ទិវានេះ”។


គួររម្លឹកថា នេះជាលើកដំបូងសម្រាប់ទិវាកម្ពុជា (Cambodia Day, Music and Cultural Festival) លើទឹកដីនៃទីក្រុង San Francisco ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅ Union Square រដ្ឋ Californai សហរដ្ឋអាមេរិក ដោយមានការចូលរួមពីសិល្បករសិល្បការិនីខ្មែរជាច្រើនរូប រួមគ្នានាំយកអត្តសញ្ញាណជាតិ វប្បធម៌ និងប្រពៃណីដ៏សម្បូរបែបរបស់កម្ពុជាទៅបង្ហាញ។
ទិវាកម្ពុជា ធ្វើឡើងក្នុងន័យបង្រួបបង្រួមសហគមន៍ខ្មែរ និងដើម្បីបង្ហាញនូវវប្បធម៌ សិល្បៈ និងតន្ត្រីដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់មហាជននៅក្នុងស្រុក និងអន្តរជាតិ។ ក្នុងនោះ ក៏មានការសម្តែងតន្ត្រី និងរបាំប្រពៃណីខ្មែរ ពីសិល្បករសិល្បការិនីល្បីៗ ក្បាច់គុនបុរាណខ្មែរ អាហារប្រពៃណី និងការសម្តែងតន្ត្រីពិសេសផងដែរ៕



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


