ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ អនុញ្ញាតឲ្យ ប្រធានគណៈប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជា សម្តែងការគួរសម និងជម្រាបលា
ភ្នំពេញ ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យ លោកស្រី María del Carmen Moreno ប្រធានគណៈប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជា ចូលសម្តែងការគួរសម និងជម្រាបលា មុននឹងចប់បេសកកម្មការទូតនៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហគមន៍អឺរ៉ុប ដែលបានក្លាយជាផ្នែកមួយដល់ដំណើរការនៃវឌ្ឍនភាពកម្ពុជារហូតដល់ពេលបច្ចុប្បន្ន ក៏ដូចជាប្រទេសជាសមាជិកនៃសហគមន៍អឺរ៉ុបមួយចំនួន ដែលបានចូលរួមគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ១៩៩២ ក្នុងការផ្តល់ដីមានសុវត្ថិភាព ការបន្ថយអត្រាគ្រោះថ្នាក់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សហគមន៍អឺរ៉ុបតាមរយៈគម្រោងសកលរបស់សហភាពអឺរ៉ុប ដែលបានគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃ «សន្និសីទសកលស្តីពីជំនួយ ដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងសិទ្ធិជនពិការ» លើកទី៣ គ្រោងនឹងប្រព្រឹត្តិទៅនៅក្នុងខែតុលា ឆ្នាំ២០២៣ ក្រោមកិច្ចសហការជាមួយ ISU-APMBC និងមានគណៈប្រតិភូប្រមាណជាង ៤០ ប្រទេសចូលរួម។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានស្នើសុំបន្ថែមឲ្យសហគមន៍អឺរ៉ុបជួយដល់អាជ្ញាធរមីន ក្នុងការអនុវត្តសកម្មភាពបញ្ជ្រាបយែនឌ័រក្នុងវិស័យសកម្មភាពមីន និងការសិក្សាអំពីគុណភាពជីវិតរបស់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលរហូតមកដល់ពេលនេះអាជ្ញាធរមីន បានបញ្ចប់ការសិក្សាវាយតម្លៃបានជាង ១០០០០នាក់រួចមកហើយ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


