ព័ត៌មានជាតិ
អាជ្ញាធរស្រុកកំពង់ត្រាច ជំរុញពលរដ្ឋឲ្យដាំដើមត្នោត និង ដើមឈើនៅតំបន់ការពារទេសភាពអន្លង់ព្រីង
កំពត ៖ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ អាជ្ញាធរស្រុកកំពង់ត្រាច និងមន្ត្រីជំនាញបានជំរុញឱ្យប្រជាពលរដ្ឋ សហគមន៍ សិស្សានុសិស្ស និង កងកម្លាំង ព្រះសង្ឃង អង្គការ និងក្រុមហ៊ុនឯកជន ឲ្យចូលរួមដាំដើមត្នោត និងដើមឈើនៅតំបន់ការពារទេសភាពអន្លង់ព្រីងឲ្យបានច្រើន ដើម្បីស្តារបរិស្ថានបៃតងផង និងទាក់ទាញទាំងភ្ញៀវទេសចរ និងហ្វូងសត្វស្លាបឲ្យមកកាន់តែច្រើនផង។

អភិបាលរងស្រុកកំពង់ត្រាច លោក ឃឹម សាមី បានប្រាប់ឲ្យដឹងថា ដោយមានការចង្អុលបង្ហាញអំពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃទី២៥ ខែសីហានេះ បានឱ្យលោក អូន ខន អភិបាលស្រុកកំពង់ត្រាចដឹកនាំ ប្រជាពលរដ្ឋ សហគមន៍ សិស្សានុសិស្ស កងកម្លាំងនិង ព្រះសង្ឃអង្គការ និងក្រុមហ៊ុនឯកជន រួមគ្នាដាំកូនត្នោត១០០ដើម កូនឈើឆ្នង់ បេង ក្រញូង ចំនួន៦០០ដើម និងគ្រាប់ត្នោត៤ពាន់គ្រាប់នៅតំបន់ការពារទេសភាពអន្លងព្រីងដែលជាតំបន់ជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ស្ថិតក្នុងភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

លោកអភិបាលរងស្រុកបានបញ្ជាក់ថា ការដាំដើមត្នោត និងដើមឈើមានប្រយោជន៍ច្រើនណាស់សម្រាប់មនុស្ស សត្វ និងភពផែនដីទាំងមូល។

លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានប្រាប់ឲ្យដឹងដែរថា ការនាំគ្នាចូលរួមដាំកូនត្នោត និងកូនឈើនៅតំបន់ការពារទេសភាពអន្លង់ព្រីង ដែលតំបន់ដីសើម និងជាទីកន្លែងជម្រក និងទីរកចំណីរបស់ពពួកសត្វស្លាបជិត១០០ប្រភេទ ពិសេសសត្វក្រៀល ដែលជាសត្វកម្រ កំពុងប្រឈមនឹងការផុតពូជ ពិតមានសារៈប្រយោជន៍ខ្លាំងណាស់ ព្រោះវាអាចទាក់ទាញសត្វស្លាបឲ្យមកកាន់តែចម្រើនផង និងទាញទេសចរផង។

ពិធីដាំកូនត្នោត និងកូនឈើលើកទី៤ នៅស្រុកកំពង់ត្រាចនេះ ក៏មានការឧបត្ថម្ភ គាំទ្រ និងចូលរួមពីខណ្ឌរដ្ឋបាលព្រៃឈើ មន្ទីរបរិស្ថាន អង្គការ Nature Life, អង្គការ WWT និងក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិនផងដែរ៕
ដោយ ៖ សឹង រ៉ាត់









-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
នាយ ក្រឹម ចេញមុខមកបញ្ជាក់ ក្រោយផ្ទុះការរិះគន់រឿងភេទទី៣