ព័ត៌មានជាតិ
ទឹកប្រាក់ ៣ លានរៀល រង់ចាំអ្នកថតរូបជើងឯកឆ្នាំ ២០២៣
ជាលើកទី១ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានប្រកាសបង្កើតកម្មវិធីប្រកួតប្រជែងរកជើងឯកផ្នែកថតរូបស្តីពី “សម្រស់សហគមន៍យើង” ដែលផ្ដល់ឱកាសដល់អ្នកសារព័ត៌មាននិងអ្នកថតរូបគ្រប់ទម្រង់បញ្ចេញស្នាដៃរូបថតផ្ទាល់ ដើម្បីដណ្ដើមពានរង្វាន់ទឹកប្រាក់រហូតដល់ ៣ លានរៀល សម្រាប់អ្នកដែលជាប់ជ័យលាភីលេខ១ និងពានជើងឯក។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានលើកឡើងថា ក្រោមគំនិតផ្តួចផ្តើមរបស់ក្លឹបអ្នកកាសែតកម្ពុជា និងមានកិច្ចសហការគាំទ្រពីក្រុមហ៊ុន CP ALL (Cambodia) Co, Ltd. និងពីស្ថាប័នរដ្ឋចំនួន ៣ មាន ក្រសួងទេសចរណ៍, ក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់, និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្លិបនឹងរៀបចំការប្រកួតរូបថតក្រោមប្រធានបទ “សម្រស់សហគមន៍យើង” ឬជាភាសាអង់គ្លេស “Promote the beauty of our community” ដើម្បីរួមចំណែកដល់វិស័យទេសចរណ៍ និងការថែរក្សាបរិស្ថានល្អ តាមរយៈការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេសអំពីសម្រស់ធម្មជាតិរបស់កម្ពុជា។
ដោយសារតែបច្ចេកវិទ្យាបច្ចុប្បន្នកាន់តែទំនើប បើតាមប្រធានក្លិបអ្នកកាសែតកម្ពុជា ការប្រើប្រាស់ដ្រូនដើម្បីថតយករូបភាពពេញស្អាត ក៏នឹងត្រូវបានអនុញ្ញាត ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចូលរួមក្នុងការវាយតម្លៃលើបច្ចេកវិទ្យានេះ ដើម្បីចៀសវាងការកែច្នៃពីរូបភាពដើម។

ប្រធានក្លឹបអ្នកកាសែតរួបនេះក៏បានបញ្ជាក់ពីលក្ខខណ្ឌនៃការចូលរួមប្រកួត ដោយរូបថតដែលយកមកប្រកួតជាស្នាដៃផ្ទាល់របស់បេក្ខជន ដោយមិនមានការកែច្នៃ ឬការរៀបចំឈុតឆាកថត ហើយជារូបភាពដែលបង្ហាញពីសម្រស់ធនធានធម្មជាតិ តំបន់រមណីយដ្ឋានទេសចរណ៍ អេកូទេសចរណ៍ ឬក៏បង្ហាញពីបរិស្ថានស្អាត តំបន់ជីវចម្រុះ រួមទាំងតំបន់អភិវឌ្ឍជាដើម។
ចំពោះរង្វាន់វិញ នឹងផ្តល់ជូនដល់ជយលាភីពីលេខ១ ដល់លេខ ៥ ជាថវិកាផង និងជាពានផង នៅពាក់កណ្ដាលខែតុលា ខាងមុខនេះ។ រូបថតរាប់រយសន្លឹកនឹងត្រូវដាក់តាំងនៅឯពិធីប្រគល់រង្វាន់ បន្ទាប់មកនឹងយកទៅផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេស។

សម្រាប់ព័ត៌មានបន្ថែម អ្នកដែលចង់ចូលរួមប្រកួត អាចទំនាក់ទំនងតាមរយៈទូរស័ព្ទ និងតេទ្បេក្រាមលេខ៖ ០១២ ៨៩ ៥៨ ៥៣/០១៧ ៣៩៧២ ៩៤/០៧៧ ៤៨ ០១ ៧១ ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


