ព័ត៌មានជាតិ
អ្នកកាសែតត្រូវប្រើAI កុំឱ្យAI ប្រើអ្នកកាសែត
ហាណូយ ៖ លោក ដុង ម៉ាញ់ ហ៊ុង នាយកការីនិពន្ធនៃវិទ្យុសម្លេងវៀតណាម (VOV) បានថ្លែងថាវិទ្យុរបស់លោកបានប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងការផ្សព្វផ្សាយព័ត៌មាន តែមានការប្រយ័ត្នប្រយែង ពោលគឺ “អ្នកកាសែតត្រូវប្រើAI កុំឱ្យAI ប្រើអ្នកកាសែត”។

លោកថ្លែងបែបនេះ ដោយឆ្លើយតបសំណួររបស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក្នុងឱកាសជំនួបផ្លូវការនៅទីស្នាក់ការ VOV នាទីក្រុងហាណូយ អំពីស្ថានភាពសារព័ត៌មាន និងការប្រើប្រាស់ AI ។

លោក ហ៊ុង បានបន្តថា VOV ទើបបានសម្រេចចេញសេចក្តីណែនាំទូទៅស្តីពីការប្រើប្រាស់ AI ក្នុងការផ្សព្វផ្សាយព័ត៌មានដោយត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មានឱ្យបានត្រឹមត្រូវដើម្បីធានាឱ្យបាននូវសេចក្តីទុកចិត្តរបស់សាធារណជនមកលើវិទ្យុនេះព្រមទាំងធានានូវផលប្រយោជន៍ជាតិវៀតណាមក្នុងបច្ចុប្បន្នកាល និងសម្រាប់ទៅអនាគត។

វិទ្យុសម្លេងវៀតណាមមានបុគ្គលិកជិតពីរពាន់នាក់ ផ្សាយចេញជា១៣ភាសាបរទេស ដែលរួមមានទាំងភាសារខ្មែរផង។

លោក ហ៊ុង បន្ថែមទៀតថា VOV ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានស្ថិតក្រោមការគ្របគ្រងនឹងដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមមុនដំបូងគេដែលបានធ្វើសេចក្តីណែនាំទូទៅស្តីពីការប្រើប្រាស់ AI នេះ។

វិទ្យុសម្លេងវៀតណាមត្រូវបានបង្កើតឡើងដោយលោក ហូ ជីមិញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៤៥ ហើយបានផ្តាំផ្ញើទុកឱ្យមេដឹកនាំ និងអ្នកធ្វើការនៅវិទ្យុនេះថា “យើងត្រូវរក្សាឱ្យខានតែបាននូវសម្លេងរបស់បក្សរដ្ឋាភិបាល និងប្រជាជនវៀតណាមនៅគ្រប់កាលៈទេសៈ” ៕





-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


