Connect with us

ព័ត៌មានជាតិ

ក្រមសីលធម៌ វិជ្ជាជីវៈ នៅតែជាប្រធានបទក្តៅសម្រាប់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំនេះ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) បានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ក្រោមប្រធានបទ « វិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ជាវេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ក្លិបអ្នកកាសែតកម្ពុជា ដែលនៅក្នុងឆ្នាំ២០២៣ នេះ ជាលើកទី២០។ តាមរយៈប្រធានបទខាងលើ ដើម្បីផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានទាំង កាសែត, វិទ្យុ, ទូរទស្សន៍, រួមទាំងសារព័ត៌មានអនឡាញ បានជជែកពិភាក្សាជាថ្មីម្តងទៀតពាក់ព័ន្ធនឹងបញ្ហាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលរហូតមកដល់ពេលនេះ ក.អ.ក នៅតែកត់សម្គាល់ឃើញថា អ្នកសារព័ត៌មានមួយចំនួននៅតែមិនទាន់អនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានអោយបានត្រឹមត្រូវនៅឡើយ ដែលនាំឱ្យប៉ះពាល់ដល់វិស័យសារព័ត៌មាននៅកម្ពុជា។

ដូច្នេះ វេទិកាលើកទី២០ នេះ នឹងជជែកពិភាក្សាឱ្យបានល្អិតល្អន់ឡើងវិញលើបញ្ហាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងស្វះស្វែងរកវិធី ឬបង្កើតយន្តការណាមួយ សំដៅធ្វើយ៉ាងណាជួយ តម្រង់ទិសអ្នកសារព័ត៌មាន និងលើកទឹកចិត្តឲ្យពួកគេចូលរួមកាន់តែសកម្មក្នុងការអនុវត្តន៍ក្រមសីលធម៌វិជ្ជាជីវៈ ហើយចាត់ទុកការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈជាប្រការសំខាន់ក្នុងការងារប្រចាំថ្ងៃ៕

អត្ថបទ៖​ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ៥ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងអប់រំ នឹងរៀបចំមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា លើកទី៥ នៅពាក់កណ្តាលខែមិថុនា

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ឱក សុគន្ធកញ្ញា ប្រាប់អ្នកស្គាល់ខ្លួនប្រុងប្រយ័ត្ន ក្រោយមានអ្នកបន្លំអត្តសញ្ញាណ និងគណនីហ្វេសប៊ុក

Sokha Hotels

ព័ត៌មានពេញនិយម