ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី កើនដល់ ៣៧៧ លានដុល្លារអាមេរិក ក្នុង ៧ ខែ ឆ្នាំនេះ
នៅក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២៣ នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី បានកើនដល់ ៣៧៧ លានដុល្លារអាមេរិក ហើយម៉ាឡេស៊ីឈរលំដាប់ថ្នាក់ទី ៦ ចំណោមប្រទេសដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា។

ថ្លែងក្នុងពិធីបុណ្យជាតិលើកទី ៦៦ របស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ៥ កញ្ញា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា កម្ពុជា និងម៉ាឡេស៊ី បានខិតខំកសាងនូវមិត្តភាពដ៏ល្អ និងយូរអង្វែង និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតមួយក្នុងតំបន់អាស៊ាន។ ប្រទេសយើងទាំងពីរ នៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី បន្តពង្រឹងទំនាក់ទំនងប្រជាជន និងប្រជាជន យ៉ាងស្អិតល្មួតជាមួយគ្នា។

លោករដ្ឋមន្ត្រី បានបន្តថា ជាក់ស្ដែង ទំហំពាណិជ្ជកម្មបានកើនឡើងពី ៥០០ លានដុល្លារអាមេរិក នៅឆ្នាំ ២០២១ ដល់ ៦២០ លានដុល្លារអាមេរិក នៅឆ្នាំ ២០២២ ហើយ ៧ ខែ ដើមឆ្នាំ ២០២៣ នេះ ទំហំពាណិជ្ជកម្មបានកើនដល់ ៣៧៧ លានដុល្លារអាមេរិក។ ក្នុងនោះម៉ាឡេស៊ីឈរនៅលំដាប់ថ្នាក់ទី ៦ ចំណោមប្រទេសដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានបន្តទៀតថា មួយវិញទៀត ភ្ញៀវទេសចរម៉ាឡេស៊ីដែលមកទស្សនានៅកម្ពុជា បានកើនឡើងជាលំដាប់ ពោលចាប់ពីជាង ២.៥ ម៉ឺននាក់ នៅឆ្នាំ ២០២០ កើនឡើងមកដល់ជាង៥.៣ ម៉ឺននាក់ នៅឆ្នាំ ២០២២។ បើគិតត្រឹម ៧ ខែ ដើមឆ្នាំ ២០២៣ នេះ ភ្ញៀវទេសចរម៉ាឡេស៊ី ជាង ៥.២ ម៉ឺននាក់ បានមកទស្សនានៅកម្ពុជា។

លោករដ្ឋមន្ត្រី បានបន្ថែមថា «ទន្ទឹមនឹងនេះ យើងក៏មិនភ្លេចដែរថា ប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ជាង ២.២ ម៉ឺននាក់ កំពុងធ្វើការ និងសិក្សានៅប្រទេសម៉ាឡេស៊ី ដើម្បីកសាងសមត្ថភាព និងស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ តាងនាមរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងមានវត្តមានក្នុងប្រទេសម៉ាឡេស៊ី»៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


