ព័ត៌មានជាតិ
មន្ទីរកសិកម្មខេត្តព្រៃវែង បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវ
នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវដល់សហគមន៍កសិកម្ម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ។

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោក គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកអង្គភាព MAFF-NIO នៃកម្មវិធី Rice-SDP លោក អ៊ុក សំណាង ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង លោក អោម ពេជ្រ ប្រធាននាយកដ្ឋានពូជដំណាំ និងជាប្រធានសម្របសម្រួលគម្រោងអង្គភាព MAFF-NIO។ វគ្គបណ្តុះបណ្តាលនេះ បានចូលរួមសហការជាមួយ អង្គភាព MAFF-NIO នៃកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ(Rice-SDP) ដោយមានសិក្ខាកាមចូលរួមជាតំណាងមកពីសហគមន៍កសិកម្មចំនួន៥សហគមន៍ នៅខេត្តព្រៃវែង។
សូមបញ្ជាក់ថា គោលបំណងសំខាន់ នៃវគ្គបណ្តុះបណ្តាលនេះ ទី១.បង្កើនសមត្ថភាពជំនាញដល់អ្នកត្រួតពិនិត្យគ្រាប់ពូជស្រូវ នៅគ្រប់ដំណាក់កាល នៃផលិតកម្មគ្រាប់ពូជស្រូវ, ទី២. ផ្តល់បទពិសោធន៍ក្នុងការអនុវត្តការងារវិញ្ញាបនបត្រគ្រាប់ពូជ ការត្រួតពិនិត្យគុណភាព និងការធ្វើតេស្តគ្រាប់ពូជស្រូវ និងទី៣.បង្ហាញនូវទម្រង់ការសុំសិទ្ធិនៃការចេញស្លាក និងការបិទស្លាក៕
អត្ថបទ ៖ សៅគ្រី


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


