ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យទីតាំងដែលធ្លាប់ផ្តល់កន្លែងលេងល្បែងស៊ីសង នៅក្រុងបាវិត
លោក សេង សីលា និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងដែលធ្លាប់ផ្តល់កន្លែងលេងល្បែងស៊ីសង និងអាជ្ញាបណ្ណ (ឡូតូអនឡាញ និងមាន់ជល់អនឡាញ)មួយចំនួន ស្ថិតនៅក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

លោក សេង សីលា អភិបាលរងខេត្ត បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថាមានទីតាំងផ្តល់កន្លែងភ្នាល់លេងល្បែងស៊ីសងនោះ លោកអភិបាលខេត្តស្វាយរៀង បានចាត់ឱ្យលោកអភិបាលរងខេត្ត ដឹកនាំសហការជាមួយរដ្ឋបាលក្រុងបាវិត និងមន្ត្រីដែលមានការពាក់ព័ន្ធបានចុះពិនិត្យទីតាំងខាងលើដើម្បីពិនិត្យមើលសុពលភាពអាជ្ញាបណ្ណ ដែលបានផ្តល់ឲ្យកន្លែងលេងល្បែងទាំងនេះ។ លោកអភិបាលរងខេត្ត បានបន្តថា ក្រោយពីចុះទៅដល់ទីតាំងមួយចំនួនខាងលើនេះពិនិត្យឃើញថា គ្មានសកម្មភាពបើកលេងល្បែងស៊ីសងនោះទេ ហើយក៏មានអាជ្ញាបណ្ណរួចហើយ។

ទន្ទឹមនោះ លោក សេង សីលា និងលោក ម៉ែន អេង បានធ្វើការណែនាំដល់ម្ចាស់ទីតាំងទាំងអស់ដែលប្រកបមុខរបរនៅក្នុងមូលដ្ឋានក្រុងបាវិត កុំអោយមានការលួចលាក់ផ្តល់កន្លែងលេងល្បែងស៊ីសងគ្រប់ប្រភេទដែលផ្ទុយទៅនឹងច្បាប់ទាំងអ្នកលេង ទាំងអ្នកផ្តល់ទីតាំង។ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់កុំអោយនាំគ្នាចូលលេងល្បែងស៊ីសងនៅតាមបណ្តាលកាស៊ីណូ និងទីតាំងបើកលេងល្បែងស៊ីសងគ្រប់ប្រភេទដែលខុសទៅនឹងច្បាប់ ហើយប្រឈម និងទោសទាន់ថែមទៀតផង៕
អត្ថបទ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


