Connect with us

ព័ត៌មានជាតិ

តម្លៃ​ដី​នៅ​ខេត្ត​កែប​កាន់តែ​ថ្លៃ ធ្វើ​ឲ្យ​ការរំលោភ​ដី​ឆ្នេរ​តែ​កើនឡើង

បានផុស

នៅ

លោកស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​ថ្លែងថា រហូតមកដល់​ពេលនេះ​ស្ថានភាព​តម្លៃ​ដី​នៅ​ខេត្ត​កែប មិន​ថា​នៅក្នុង​ក្រុង ឬ​ស្រុក​នោះទេ គឺ​បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ហេតុនេះហើយ​ទើប​ធ្វើ​ឲ្យ​បុគ្គល​មួយចំនួន ចេះតែ​ចង់បាន ហើយ​ឈានដល់​ការរំលោភ​ដី​ឆ្នេរ និង​ដី​ព្រៃកោងកាង​ជាដើម​។

ការ​លើក​ឡើង​របស់​អភិបាលស្រុក​ដំណាក់​ចង្អើរ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដីពី​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​កែប នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១​។

ថ្លែង​ទាក់ទង​ទៅដល់​បុគ្គល​ម្នាក់ ដែល​ធ្វើ​របង​ចូល​ដី​ចំណី​ឆ្នេរសមុទ្រ លោកស្រី​អភិបាលស្រុក​ដំណាក់​ចង្អើរ គឹម ច​ន្នី បាន​លើក​ឡើង​ថា រហូតដល់​ពេលនេះ​អាជ្ញាធរ​បាន​ណែនាំ​ឲ្យ​ម្ចាស់​សំណង់​វាយ​កំទេច​សំណង់​របង ដែល​រំលោភ​យក​ឆ្នេរសមុទ្រ​នោះ​ហើយ​។

លោកស្រី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ធម្មតា​ដី​នៅក្នុង​ខេត្ត​កែប​ទាំងមូល មិន​ថា​នៅ​ក្រុង នៅ​ស្រុក ឬ​នៅ​ឃុំ នោះទេ ដី​មានតម្លៃ​ថ្លៃ ចឹ​ង​ទៅ​អ្នក​ដែល​ចង់បាន គឺ​គាត់​ចេះតែ​ចង់បាន មួយ​ការ៉េៗ កន្លែង​ខ្លះ​ចូលដល់​ពាន់ ចូល​រយ ហើយ​ជា​រៀល និង​មាន​តិច​កន្លែង​ណាស់​។ ដូច្នេះ​តម្លៃ​ថ្លៃ ពួកគាត់​ចេះតែ​ចង់បាន ប៉ុន្តែ​អាជ្ញាធរ​ចេះតែ​ចុះទៅ​ផ្សព្វផ្សាយ ណែនាំ ធ្វើ​សេចក្តី​ជូនដំណឹង​បិទ​តាម​លំនៅឋាន​ប្រជាពលរដ្ឋ ឲ្យ​គាត់​ចូលរួម​សហការ​ទប់ស្កាត់​ការ​រំលោភបំពាន​ដី​ឆ្នេរ ក៏ដូចជា​ដី​ព្រៃកោងកាង​”​។

ទោះជា​រដ្ឋ​យ៉ាងណា​លោកស្រី គឹម ច​ន្នី បាន​អះអាង​ថា សកម្មភាព​ទប់ស្កាត់​របស់​អាជ្ញាធរ នៅមាន​ការខ្វះចន្លោះ នៅ​ពេល​ដែល​មានការ​មមាញឹក​នៅក្នុង​អង្គភាព ហើយ​ពួកគាត់​បាន​លួច​ធ្វើ​នៅពេល​យប់​។ តែ​ទោះជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​បាន​ចុះទៅ​ណែនាំ និង​ទប់ស្កាត់ ហើយ​អ្វីដែល​សំខាន់​ទៀត​នោះ គឺ​អាជ្ញាធរ​មិន​ចេញ​ប្លង់​ឲ្យ​ទេ សម្រាប់​បុគ្គល​ដែល​រំលោភបំពាន​ដី​រដ្ឋ ដី​ចំណី​ឆ្នេរ ឬ​ដី​ព្រៃកោងកាង​នោះ​។

សូម​បញ្ជាក់​ថា ខេត្ត​កែប​ស្ថិតនៅ​ភាគ​និរតី នៃ​ប្រទេស​កម្ពុជា និង​មាន​ចម្ងាយ​ប្រមាណ​១៧៥​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​។ មាន​ឆ្នេរសមុទ្រ​ប្រវែង​សរុប​២៦,៥០​គីឡូម៉ែត្រ​។ ខេត្ត​មាន​ព្រំប្រទល់​ខាងកើត ខាងជើង ខាងលិច ជាប់​និង​ខេត្តកំពត និង​ខាងត្បូង​ជាប់​ដែនទឹក​ប្រវត្តិសាស្ត្រ​កម្ពុជា វៀតណាម​។ មាន​ទំហំ​ផ្ទៃ​ដីគោក​សរុប​១៨៧,២៤​គ​.​ម​២ ព្រមទាំង​មាន​ផ្ទៃសមុទ្រ និង​មាន​កោះ​ចំនួន​១២ ថ្មដុះ​ស្ងួត ០១​កន្លែង និង​ថ្ម​ប៉ប្រះ​ទឹក ០១​កន្លែង​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

សន្តិសុខសង្គម១ ថ្ងៃ មុន

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

Sokha Hotels

ព័ត៌មានពេញនិយម