ព័ត៌មានជាតិ
ក្រសួងការងារ ពង្រីកការបញ្ជ្រាបការយល់ដឹងលើរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់មន្ត្រីរាជការខេត្តកែប
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពង្រីកការបញ្ជ្រាបការយល់ដឹងឲ្យកាន់តែស៊ីជម្រៅលើរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈនៅខេត្តកែប។

ថ្លែងក្នុងពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ” ដល់មន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកែប នៅព្រឹកថ្ងៃទី ៧ ឧសភា លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត គឺជាកម្មវិធីអាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ក្នុងការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅរកកម្មវិធីគ្របដណ្ដប់សុខភាពជាសកលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិតអគ្គនាយករង ប.ស.ស បានបន្តទៀតថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីជួយដល់មន្ត្រីសាធារណៈ ឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្តី ឬ ប្រពន្ធ និង កូនក្នុងបន្ទុក ជាផ្នែកមួយជួយគ្រប់គ្រងចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ក្នុងគោលដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។

លោកបណ្ឌិតអគ្គនាយករង ប.ស.ស បានគូសបញ្ជាក់បន្ថែមថា នៅពេលអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ ចុះឈ្មោះក្លាយជាសមាជិក ប.ស.ស នោះពួកគាត់ នឹងទទួលបានអត្ថប្រយោជន៍ដូចជា សេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស រួមទាំងប្រាក់បំណាច់មាតុភាព និងប្រាក់វិភាជន៍បូជាសព នៅពេលទទួលរងគ្រោះថ្នាក់ជាយថាហេតុណាមួយធ្វើឱ្យបាត់បង់ជីវិត។
ក្នុងពិធីនោះផងដែរ លោក ព្រុំ គន្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប តំណាង លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានស្នើដល់មន្ត្រីរាជការ ចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាឱ្យមានភាពរឹងមាំ ដោយចូលរួមអនុវត្តតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តិទាំងអស់ពាក់ព័ន្ធនឹងរបបសន្តិសុខសង្គមដែលមានជាធរមាន សំដៅធានាការលើកកម្ពស់សុខុមាលភាព និងអត្ថប្រយោជន៍មន្ត្រីរាជការសាធារណៈ និងអ្នកក្នុងបន្ទុក ឱ្យមានប្រសិទ្ធភាព៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


