ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យគុណភាពផ្លូវកំពុងសាងសង់ ក្នុងស្រុកស៊ីធរកណ្តាល
លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង អមដំណើរ លោក ឆាយ ឬទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះ ពិនិត្យផ្លូវចាក់បេតុងសរសៃដែកដែលមានប្រវែងជាង ១០ គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នាថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានលើកឡើងថា ការចុះពិនិត្យនេះគឺដើម្បី តាមដាន និងចង់ដឹងថាផ្លូវនេះ អនុវត្តធ្វើតាម ស្តង់ ដារបច្ចេកទេសដែរឬទេ ធ្វើយ៉ាងណាដើម្បីធានាគុណភាពផ្លូវនេះ ប្រើប្រាស់បានយូរអង្វែងសម្រាប់បងប្អូន ប្រជា ពលរដ្ឋនៅក្នុងស្រុកស៊ីធរកណ្ដាល និងបងប្អូន ប្រជាពលរដ្ឋបណ្ដាលស្រុកផ្សេងៗ ទៀតដែលធ្វើដំណើរ ឆ្លងកាត់តាមផ្លូវ មួយខ្សែនេះ។
លោកបានបន្ថែមថា ផ្លូវនេះបានអនុវត្គគម្រោងស្ថាបនា ដោយក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាប្រភេទផ្លូវកម្រាល បេតុងក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (Climate Resilient Rural Infrastructure Development Project) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទានរបស់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF)។

ផ្លូវ PV2នេះ ចាប់ពីភូមិព្រៃដើមថ្នឹងទី២ ទៅភូមិកោងទន្លេលើ មានប្រវែង ១០ គីឡូ ៤៣ ម៉ែត្រ ចាក់បេតុង សរសៃដែក ទទឹង ៦ ម៉ែត្រ កម្រាស់ ១៥ ស.ម មានលូមូលចំនួន ៥ កន្លែង និងលូប្រអប់ចំនួន ៣ កន្លែង។ ស្ថិតក្នុងឃុំព្រៃដើមថ្នឹង និង ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឆ្លងកាត់ភូមិចំនួន៥ មានភូមិព្រៃដើមថ្នឹងទី២ ព្រៃដើមថ្នឹងទី១ កោងស្រែ ព្រមនី និងភូមិកោងទន្លេ។ មានប្រជាពលរដ្ឋទទួលផលប្រមាន ១៦, ៥៦០ នាក់ ។

គម្រោងសាងសង់នេះ គាំទ្រថវិកាពីបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា មូលនិធិប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ។ ក្រុមហ៊ុនទទួលបានកិច្ចសន្យាសាងសង់ គឺក្រុមហ៊ុនកូរ៉េ។ បច្ចុប្បន្នដំណើរការស្ថាបនាផ្លូវនេះសម្រេចបានប្រមាណជា ២៧% និងគ្រោងបញ្ចប់ជាស្ថាពរនៅ ចុងខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុនេះ៕
អត្ថបទ ៖ សៅគ្រី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


