ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មចិន សរសើរផលិតផលកសិកម្មកម្ពុជាមានគុណភាពល្អ និងរសជាតិឆ្ងាញ់
លោក Tang Renjian រដ្ឋមន្ត្រីក្រសួងកសិកម្មនិងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិនបានកោតសរសើរផលិតផលកសិកម្មកម្ពុជាថាមានគុណភាពល្អ រសជាតិឆ្ងាញ់ ហើយប្រជាជនចិនចូលចិត្តផងដែរ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីសៀលថ្ងៃទី ១៦ កញ្ញានៅទីក្រុងណាននីងប្រទេសចិន លោក Tang Renjian ក៏បានកោតសសើរចំពោះការសម្រេចបាននូវផលិតផលកសិកម្មយ៉ាងច្រើនរបស់កម្ពុជា ដែលកម្ពុជាធានាបានទាំងស្រុងនូវសន្តិសុខស្បៀងសម្រាប់ប្រទេស និងបានរួមចំណែកក្នុងការរក្សារសន្តិសុខស្បៀងសម្រាប់តំបន់ផងដែរ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីកសិកម្មចិនបានបញ្ជាក់ថា «កម្ពុជាមានផលិតផលកសិកម្មជាច្រើនដែលមានគុណភាពល្អ រសជាតិឆ្ងាញ់ ហើយប្រជាជនចិនក៏ចូលចិត្តផងដែរ»។
លោករដ្ឋមន្ត្រីបានសន្យាថានឹងលើកទឹកចិត្ត និងជំរុញអ្នកវិនិយោគចិនមកវិនិយោគនៅកម្ពុជា ដើម្បីបង្កើនពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំង២ ឱ្យកើនឡើងមួយកម្រិតទៀតនាពេលខាងមុខ។
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកពីសមិទ្ធផលធំៗជាច្រើនដែលសម្រេចបានក្រោមកិច្ចសហការរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ មន្ទីរពិសោធន៍ផលិតផលកសិកម្ម, មជ្ឈមណ្ឌលជំរុញផលិតផលកសិកម្មកម្ពុជា និងការកសាងសមត្ថភាពបច្ចេកទេសដល់មន្ត្រីកសិកម្ម។

បន្ថែមពីលើនេះ លោករដ្ឋមន្ដ្រីបានថ្លែងអំណរគុណដល់ក្រុមការងាររបស់មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ នៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន ដែលបានសហការយ៉ាងជិតស្និទជាមួយមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានរៀបចំនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មកម្ពុជា ២០២៤-២០២៨។
លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរអំពីយន្តការ សម្រាប់ជំរុញអនុវត្តឱ្យមានប្រសិទ្ធភាព និងបានជាផលប្រយោជន៍ដល់ភាគីទាំងសងខាងនូវច្រករបៀង មច្ឆា និងអង្ករ ដែលភាគីទាំងបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែកញ្ញា ២០២៣ ដោយត្រូវរៀបចំនូវគណៈកម្មការតម្រង់ទិសដែលដឹកនាំដោយអនុរដ្ឋមន្ត្រីនៃក្រសួងទាំងពីរ និងក្រុមការងារបច្ចេកទេសរួម សម្រាប់រៀបចំផែនការសកម្មភាពអនុវត្តអោយត្រូវតាមគោលនយោបាយដែលបានកំនត់ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រីក៏បានស្នើសមភាគីចិន ជួយសហការផ្នែកបច្ចេកទេសដើម្បីជំរុញនូវមុខទំនិញអាទិភាពចំនួន ៣ ដូចជា អង្ករ ស្វាយចន្ទីរ និងត្រីចិញ្ចឹម នៅក្នុងច្រករបៀងអង្ករ និងមច្ឆា សម្រាប់នាំចេញមកកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិដទៃទៀត។ ទន្ទឹមគ្នានេះ លោករដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់អ្នកវិនិយោគិនចិនដែលមានជំនាញ និងបច្ចេកទេសទីផ្សារល្អៗ មកវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ពិសេសលើការកែច្នៃ វិចខ្ចប់ផលិតផលកសិកម្មដែលមានស្រាប់ ឱ្យទៅជាផលិតផលដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានឈ្មោះល្បីលើទីផ្សារអន្តរជាតិ។
រដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការបង្កើតគណៈកម្មការតម្រង់ទិស និងក្រុមការងារបច្ចេកទេសរួម សម្រាប់ច្រករបៀងអង្ករ និងមច្ឆា និងឯកភាពថាក្រុមការងារបច្ចេកទេសនឹងចាប់ផ្តើមកិច្ចប្រជុំឆាប់ៗដើម្បីកំនត់ផែនការសកម្មភាព និងលើកទិសដៅច្បាស់លាស់ក្នុងការអនុវត្តឈានទៅសម្រេចបាននូវជោគជ័យ ឆ្លើយតបទៅតាមទស្សនៈវិស័យរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ