ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ពិនិត្យបញ្ហាប្រឈមលើការអនុវត្តការងាររដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
ក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានរដ្ឋបាល បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលថ្នាក់មូលដ្ឋាន ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តការងារ របស់រដ្ឋបាលថ្នាក់មូលដ្ឋាន និងការគាំទ្រពីរដ្ឋបាលរាជធានីខេត្ត ដល់រដ្ឋបាលមូលដ្ឋានក៏ដូចជា ពិភាក្សាពីដំណោះស្រាយលើបញ្ហាប្រឈមដែលកំពុងមាននៅក្នុងពេលបច្ចុប្បន្ន និងដាក់ចេញជាទិសដៅការងារសម្រាប់អនុវត្តបន្ត។

នៅក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានណែនាំដល់ មន្ត្រីនៃអគ្គនាយកដ្ឋានរដ្ឋបាល អភិបាលរងរាជធានី ខេត្ត នាយក នាយករងរដ្ឋបាលរាជធានី ខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគ នៃរាជធានី ខេត្ត ឱ្យផ្ដល់ការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ លើកិច្ចការងារមួយចំនួន ដូចជា ការរៀបចំ និងការកសាងផែន ការអនុវត្តកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ការអនុវត្តគម្រោងមូលនិធិ ការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងកិច្ចការងារចាំបាច់ផ្សេងៗទៀតឱ្យបានល្អប្រសើរ។

ពាក់ព័ន្ធនឹងការពង្រឹង និងការលើកកម្ពស់ក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លោក សួស ប្រាថ្នា ក៏បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំជាមួយនាយករដ្ឋបាល និងទីចាត់ការ នៃរដ្ឋបាលរាជធានី ខេត្តទាំង២៥ និងបានសម្រេចឲ្យមានការរៀបចំកិច្ចប្រជុំឲ្យបានទៀងទាត់ ជាមួយភាគីពាក់ព័ន្ធ ដើម្បីតាមដានវឌ្ឍភាពការងារ និងបញ្ហាប្រឈម ក្នុងការគាំទ្ររបស់រដ្ឋបាលរាជធានី ខេត្តដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់។

បន្ថែមពីនេះ លោក សួស ប្រាថ្នា ក៏បានរំលឹកឡើងវិញអំពីពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់អនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលក្នុងន័យនេះ លោក សួស ប្រាថ្នា បានឱ្យរដ្ឋបាលរាជធានី ខេត្ត ចាំបាច់ត្រូវផ្ដល់ការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយយកចិត្តទុកដាក់ក្នុងការអនុវត្ត គ្រប់គ្រង និងចាត់ចែងការងារប្រកបដោយប្រសិទ្ធភាព។

គួររំលឹកឡើងវិញថា កិច្ចប្រជុំនេះធ្លាប់បានរៀបចំ ចំនួន៧លើករួចមកហើយ។ ដែលកាលពីលើកទី៧កន្លងទៅ គឺធ្វើឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ហើយកិច្ចប្រជុំនាថ្ងៃទី២៦ ខែកញ្ញានេះគឺជាលើកទី៨។ សម្រាប់កិច្ចប្រជុំលើក ទី៨នេះ មានការធ្វើបទបង្ហាញពីមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ឃុំ សង្កាត់។ បញ្ហាប្រឈមនៃការរៀបចំថវិកានៅថ្នាក់ក្រោមជាតិ វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងក្រុង ស្រុក ឃុំ សង្កាត់ វឌ្ឍនភាព និងបញ្ហាប្រឈមការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”ផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


