ព័ត៌មានជាតិ
មេអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បញ្ជាឱ្យចាត់វិធានការចំពោះមន្ត្រីដែលខ្ជិលធ្វើការ
លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល នារសៀលថ្ងៃទី២៩ខែកញ្ញានេះ បានណែនាំឱ្យនាយកដ្ឋានមុខងារ និងធនធាន នៃក្រសួងមហាផ្ទៃ ពង្រឹងការងារគ្រប់គ្រងវត្តមានមន្ត្រី គ្រប់គ្រងបុគ្គលិកទាំងអស់ ស្របតាមតួនាទីភារកិច្ចដែលបានកំណត់ និងឱ្យមានវិធានការចំពោះមន្ត្រីអសកម្ម ដែលមានការឆកល្វែងក្នុងការមកបំពេញការងារ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់នាយកដ្ឋាន និងសម្រេចបានជោគជ័យការងារធំធេងបន្តបន្ទាប់ទៀតជូនជាតិ។

លោក សួស ប្រាថ្នា ក៏បានលើកទឹកចិត្ត និងជម្រុញដល់ រួមទាំងមន្ត្រីក្រោមឱវាទនាយកដ្ឋានមុខងារ និងធនធាន ឱ្យបន្តអនុវត្តការងារឱ្យបានខ្ជាប់ខ្ជួន តាមផែនការដែលបានគ្រោងទុក និងត្រូវខិតខំរួមគ្នា ដើម្បីធានានិរន្តរភាពការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាល ត្រូវអនុវត្តតាមភារកិច្ចទទួលខុសត្រូវលើការងាររៀងៗខ្លួន ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្ត ត្រូវសហការជាមួយ នាយកដ្ឋានរដ្ឋបាលសរុប ក្នុងការបន្តរៀបចំផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ សម្រាប់ធ្វើជាត្រីវិស័យក្នុងការរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំ ប្រចាំឆមាស ត្រីមាស និងខែស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល។

ជាចុងក្រោយ លោក សួស ប្រាថ្នា បានកោតសរសើរ និងវាយតម្លៃចំពោះស្មារតីទទួលខុសត្រូវ ក្នុងពេលបំពេញការងារ ដែលធ្វើឱ្យនាយកដ្ឋានមុខងារ និងធនធានសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង