Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ចេញសេចក្ដីប្រកាសពីការឈប់សម្រាកមានប្រាក់ឈ្នួល សម្រាប់កម្មករ-និយោជិត ប្រចាំឆ្នាំ ២០២៤

បានផុស

នៅ

នៅ​ថ្ងៃ​ទី ០២ ខែ​តុលា ឆ្នាំ ២០២៣ នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដី​ប្រកាស​ស្ដីពី «ការ​ឈប់​បុណ្យ​ដែល​មាន​ប្រាក់​ឈ្នួល ប្រចាំ​ឆ្នាំ ២០២៤»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដីប្រកាស​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា កម្មករ​និយោជិត នៃ​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ពី​ការងារ​ដោយ​មាន​ប្រាក់​ឈ្នួល តាម​ប្រតិទិន​ក្រសួង​បាន​ប្រកាស ដែល​មាន​ចែង​ក្នុង​មាត្រា ១ នៃ​ច្បាប់ ស្ដីពី​ការងារ។

សេចក្ដីប្រកាស ដដែល​បន្ត​ថា ចំពោះ​សហគ្រាស គ្រឹះស្ថាន​ទាំងឡាយ​ណា​ដែល​កម្មវត្ថុ​អាជីវកម្ម​មាន​ចរិតលក្ខណៈ​សកល ត្រូវ​ប្រព្រឹត្ត​ទៅ​ជា​ប្រចាំ និង​មិន​អាច​បញ្ឈប់​សកម្មភាព​បាន ហើយ​ការ​ឈប់​សម្រាក​បុណ្យ នៃ​កម្មករ​និយោជិត​ទាំងអស់​ព្រម​គ្នា​ក្នុង​ពេល​តែមួយ នាំ​ឲ្យ​ខូច​ប្រយោជន៍​ដល់​សាធារណជន ឬ​ក៏​ធ្វើ​ឲ្យ​ខូច​ដំណើរការ​របស់​សហគ្រាស គ្រឹះស្ថាន នោះ ម្ចាស់ ឬ នាយក​សហគ្រាស គ្រឹះស្ថាន ត្រូវ​រៀបចំ​បែងចែក​ឲ្យ​កម្មករ​និយោជិត​បាន​ឈប់​សម្រាក​ទៅ​តាម​ថ្ងៃបុណ្យ​នីមួយៗ ដោយ​ផ្លាស់ប្ដូរ​គ្នា។ ក្នុង​ករណី​មាន​ការ​ព្រមព្រៀងគ្នា​រវាង​កម្មករ​និយោជិត​សាមី និង​និយោជក ឬ​មាន​ចែង​នៅ​ក្នុង​បទបញ្ជាផ្ទៃក្នុង​របស់​សហគ្រាស គ្រឹះស្ថាន ឬ​អនុសញ្ញា​រួម ការ​ឈប់​សម្រាក​របស់​កម្មករ​និយោជិត​អាច​អនុវត្ត​នៅ​ពេល​ណាមួយ​ផ្សេងទៀត ដែល​ខុស​ពី​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ដូច​មាន​កំណត់​ក្នុង​ប្រកាស​នេះ។

សេចក្ដីប្រកាស​ដដែល ក៏​បាន​បញ្ជាក់​ថា ចំពោះ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​កម្មករ​និយោជិត​ដែល​ត្រូវ​ផ្លាស់ប្ដូរ​គ្នា​ឈប់​សម្រាក នៅ​ថ្ងៃបុណ្យ​នីមួយៗ ហើយ​រក្សាទុក​ជា​ប្រចាំ​សម្រាប់​ការ​ត្រួតពិនិត្យ​របស់​អធិការ​ការងារ។ ក្នុងអំឡុងពេល នៃ​ការ​ឈប់​សម្រាក​ដោយ​ផ្លាស់ប្ដូរ​គ្នា​នេះ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ក៏​អាច​ប្រើប្រាស់​កម្មករ​និយោជិត​ផ្សេង​ជា​បណ្ដោះអាសន្ន​មក​ជំនួស​កម្មករ​និយោជិត​ដែល​បាន​ឈប់​សម្រាក​ផង​ដែរ៕

អត្ថបទ ៖ ពិសី

សូមអានសេចក្តីប្រកាសខាងក្រោម ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម