សន្តិសុខសង្គម
អភិបាលខេត្តព្រះសីហនុហាមប្រជានេសាទចេញទូក ខណៈឥទ្ធិពលព្យុះពីហ្វីលីពីននឹងប៉ះពាល់ដល់កម្ពុជា
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ០៤ ខែតុលានេះ បានប្រកាសឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងហាមប្រជានេសាទផ្អាកការចេញទូនេសាទនៅក្នុងលម្ហសមុទ្រ។
លោក គួច ចំរើន បញ្ជាក់ថា ផ្អែកតាមការព្យាករណ៍អាកាសធាតុនឹងមានព្យុះ ចាប់ផ្ដើមពីប្រទេសហ្វីលីពីន បក់បោកទៅកោះតៃវ៉ាន់ ដែលនឹងបង្កឱ្យមានភ្លៀង ព្យុះ រលកធំៗ នៅក្នុងសមុទ្រកម្ពុជា។

លោក គួច ចំរើន ៖«ដូច្នេះខ្ញុំសុំធ្វើការណែនាំឱ្យប្រជាពលរដ្ឋ អ្នកនេសាទ ផ្អាកការចេញទៅនេសាទនៅក្នុងលម្ហសមុទ្រ តាមបណ្ដាកោះផ្សេងៗ ដែលអាចមានគ្រោះថ្នាក់ដោយបញ្ហាអាកាសធាតុ»។
ជាមួយគ្នានោះ លោកប្រាប់ឱ្យកងកម្លាំងសមត្ថកិច្ច និងសហគមន៍ប្រជានេសាទ ចូលរួមណែនាំ ប្រាប់ដល់ប្រជានេសាទផ្សេងទៀតកុំឱ្យចាកចេញទៅនេសាទ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


