ព័ត៌មានជាតិ
អភិបាលខេត្តកែប ជំរុញមន្ត្រីថ្នាក់ក្រោម ជួយរក្សាសុខសុវត្ថិភាពភ្ញៀវទេសចរ កំឡុងបុណ្យភ្ជុំបិណ្ឌ ឲ្យបានល្អ
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ជំរុញមន្ត្រីរាជការ កងកម្លាំង ប្រធានមន្ទីរអង្គភាព អភិបាលក្រុង ស្រុក ឲ្យសហការគ្នា ត្រៀមរៀបចំកម្លាំងប្រចាំការតាមគោលដៅក្នុងតំបន់ទេសចរណ៍នីមួយៗ ដើម្បីរក្សាសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកលេងកម្សាន្តនៅខេត្តកែប កំឡុងបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ឲ្យបានល្អប្រសើរ។

ការជំរុញនេះ នាឱកាស លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងសាលាខេត្តពេទ្យ ក្រោមអធិបតីភាពលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣។

លោក សោម ពិសិដ្ឋ ជំរុញមន្ត្រីរាជការ កងកម្លាំង ប្រធានមន្ទីរអង្គភាព អភិបាលក្រុង ស្រុក សហការគ្នាឲ្យបានល្អក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមទីសាធារណៈ និងត្រៀមរៀបចំកម្លាំងប្រចាំការតាមគោលដៅតំបន់ទេសចរណ៍នីមួយៗ ដើម្បីរក្សាសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកលេងកម្សាន្តនៅខេត្តកែប កំឡុងបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៥ ឲ្យបានល្អប្រសើរ។

ឆ្លៀតឱកាសនោះដែរ លោក សោម ពិសិដ្ឋ បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទៈមនសិការខ្ពស់ និងបន្តអភិវឌ្ឍន៍ចំណេះដឹង ពង្រឹងសមត្ថភាព រហូតទទួលបាននូវភាពជោគជ័យ ក្នុងភារកិច្ចការងារជូនរដ្ឋបាលខេត្តកន្លងមក។

ជាមួយនោះ លោក សោម ពិសិដ្ឋ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំដល់មន្ត្រីទាំងអស់ក្នុងខេត្តកែប និងសូមជូនពរពេលធ្វើដំណើរទៅលេងស្រុកកំណើតក្នុងរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមឲ្យមានសុវត្ថិភាព និងសូមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនក្នុងពេលបើកបរ ដោយពាក់មួកសុវត្ថិភាព និងពិសាគ្រឿងស្រវឹងសូមកុំបើកបរ។

អភិបាលខេត្តកែប បានរំលឹកផងដែរថា ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំខេត្ត តែងតែជួបសំណេះសំណាលលើកទឹកចិត្តជូនមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលសាលាខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យចូលឆ្នាំទៅតាមទម្លាប់មិនដែលមានការខកខាននោះឡើយ។

គួរជម្រាបថា ពិធីសំណេះសំណាលខាងលើ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ និងសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីអភិបាលស្រុក និងថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការចំណុះឲ្យសាលាខេត្តកែប ជាច្រើនរូបផងដែរ៕
អត្ថបទ ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


