ព័ត៌មានជាតិ
អភិបាលខេត្តកែប ដឹកនាំមន្ត្រីស្វាគមន៍គណៈប្រតិភូរណសិរ្សមាតុភូមិវៀតណាម ខេត្តគៀនយ៉ាង មកសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំខេត្តកែប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
កែប ៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានថ្លែងនៅក្នុងកិច្ចទទួលស្វាគមន៍គណៈប្រតិភូរណសិរ្សមាតុភូមិវៀតណាមខេត្តគៀនយ៉ាងនោះថា ជាការពិតណាស់កាលៈទេសៈបច្ចុប្បន្ននិងអតីតកាលបានបញ្ជាក់ឲ្យឃើញថា កម្ពុជា-វៀតណាមតែងតែនៅក្បែរគ្នា ហើយបានជួបគ្នាទៅវិញទៅមកនៅក្នុងស្មារតីទទួលខុសត្រូវតែងតែសម្រេចឲ្យបានតម្រូវឆន្ទៈរួមរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា- វៀតណាម។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិកម្ពុជាខេត្តកែប បានទទួលជួបសំណេះសំណាល និងទទួលស្វាគមន៍គណៈប្រតិភូរណសិរ្សមាតុភូមិវៀតណាម ខេត្តគៀនយ៉ាង ដឹកនាំដោយឯកឧត្តមស្រី ឡេ ធី វេ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តគៀងយ៉ាង មកសាកសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តកែប ក្នុងឱកាសពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។

ទន្ទឹមនេះឯកឧត្តមអភិបាលខេត្តកែប បានសង្ឃឹមយ៉ាងមុតមាំថា ខេត្តទាំងពីរ និងពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពបន្ថែមទៀត នាពេលអនាគត ដើម្បីសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍។

ឯកឧត្តមស្រី ឡេ ធីវេ ជួសមុខឱ្យថ្នាក់ដឹកនាំនៃខេត្តគៀនយ៉ាង ប្រទេសវៀតណាម សូមបួងសួងទេវតាឆ្នាំថ្មី ឆ្នាំថោះ តាមជួយថែរក្សា ប្រោសព្រំសព្ទសាធុការពរ ជូនដល់អភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ក្នុងខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា សូមទទួលបាននូវកម្លាំងពលំមាំមួន ជៀសឆ្ងាយពីជំងឺកាចសាហាវទាំងពួង ព្រមទាំងទទួលបាននៅជោគជ័យគ្រប់ភារកិច្ច។

ឯកឧត្តមស្រីក៏សូមឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការ និងចំណងមិត្តភាព កាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាពសុខសាន្ត និងការរីកចម្រើនទាំងផ្នែកជីវភាពរស់នៅរបស់ប្រជាជន និងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងខេត្តទាំងពីរ។

នៅចុងជាទីបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកក្នុងស្មារតីមិត្តភាព សាមគ្គីភាព ប្រកបដោយភាពស្និតស្នាលបំផុត៕
ដោយ ៖ សឹង រ៉ាត់







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


