ព័ត៌មានជាតិ
សហជីពធំៗ គាំទ្រការផ្តល់រថយន្តក្រុងសាធារណៈឥតគិតថ្លៃធ្វើឲ្យកម្មករសន្សំបាន២០ដុល្លារយ៉ាងតិច
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ឲ្យរដ្ឋបាលសាលារាជធានីភ្នំពេញ រៀបចំរថយន្តក្រុងដឹកអ្នកដំណើរចំនួន៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ជូនកម្មករនិយោជិត និងប្រជាពលរដ្ឋរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ សម្តែងការគាំទ្រចំពោះការរៀបចំឡានក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃ ក្នុងអំឡុងពេលបុណ្យភ្ជុំឆ្នាំនេះ ព្រោះមិនវាត្រឹមតែកាត់បន្ថយការចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិត និងប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងអាចធានាសុវត្ថិភាពខ្ពស់តាមរយៈការប្រើមធ្យោបាយធ្វើដំណើរទៅស្រុកកំណើត ដោយជិះឡានក្រុងសាធារណៈនេះផងដែរ។ ត្រង់ចំនុចសុវត្ថិភាពនេះ លោកមើលឃើញថា បើទោះបីជាកន្លងមករដ្ឋាភិបាលបានចេញបម្រាមមិនឲ្យឡានឈ្នួលឯកជន ដឹកសំពីងសំពោងក្តី ប៉ុន្តែឡានឈ្នួលភាគច្រើននៅតែមានការដឹកអ្នកដំណើរច្រើនហួសកំណត់ ហើយដាក់អ៊ីវ៉ាន់ក្នុងឡានច្រើនថែមទៀតក្នុងរថយន្ត ដែលពិបាកសម្រាប់អ្នកដំណើរ។ ដូចនេះ លោកស្នើដល់រាជរដ្ឋាភិបាល បន្តរៀបចំការផ្តល់ជូនសេវាដឹកជញ្ជូនឥតគិតថ្លៃ ក្នុងពេលបុណ្យជាតិសំខាន់ៗ ដូចជាបុណ្យភ្ជុំ និង ចូលឆ្នាំខ្មែរជាដើម ដើម្បីកាត់បន្ថយការចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិត ទៅលេងស្រុកកំណើត។

ចំណែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ លើកឡើងថា ការរៀបចំមធ្យោបាយដឹកជញ្ជូនតាមឡានក្រុងសាធារណៈឥតគិតថ្លៃ អំឡុងពេលបុណ្យភ្ជុំ និងបុណ្យចូលឆ្នាំខ្មែរ គឺត្រូវបានរាជរដ្ឋាភិបាលរៀបចំសម្រាប់ប្រជាពលរដ្ឋ តាំងពីសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីមកម៉្លេះ ប៉ុន្តែសម្រាប់ឆ្នាំនេះ លោកកត់សំគាល់ឃើញថា ចំនួនឡានក្រុងកាន់តែច្រើន រហូតដល់ ៤៥៥គ្រឿងឯណោះ។ ចំនុចដែលលោកចាប់អារម្មណ៍នោះ គឺបងប្អូនកម្មករនិយោជិត ប្រជាពលរដ្ឋដែលជិះឡានក្រុងឥតគិតថ្លៃនេះ គឺអាចសល់លុយជាមធ្យមម្នាក់ប្រមាណ២០ដុល្លារ សម្រាប់ទុកធ្វើបុណ្យ និងចាយវាយផ្សេងៗ ព្រោះបើសិនជាពួកគាត់ជិះឡានឈ្នួលឯកជនទាំងទៅ ទាំងមកវិញ គឺត្រូវចំណាយលុយមួយជើងក៏ប្រមាណជា៥ម៉ឺនរៀលដែរ។ ដូចនេះ ក្នុងនាមជាមេដឹកនាំសហជីពឯករាជក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ លោកអរគុណដល់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលយកចិត្តទុកដាក់រៀបចំមធ្យោបាយធ្វើដំណើរដែលប្រកបដោយផាសុកភាព សុវត្ថិភាព ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំនេះ។

បន្ថែមពីនេះ លោក ហ្វា សាលី អំពាវនាវដល់អ្នកបើកបររថយន្ត និង ម៉ូតូក្តី សូមមានការប្រុងប្រយ័ត្ន គិតពីសុវត្ថិភាពជាចំបង ដោយលោកបញ្ជាក់នូច សាររំលឹកមួយ គឺ ‘បើបើកបរសូមកុំពិសារគ្រឿងស្រវឹង បើស្រវឹងសូមកុំបើកបរ’៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


