Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ កម្ទេចចោលពងមាន់ខូចគុណភាពជាង ៣ ម៉ឺនគ្រាប់ ដែលឈ្មួញទុច្ចរិតលួចនាំចូលខុសច្បាប់ពីប្រទេសជិតខាង

បានផុស

នៅ

មន្ត្រី​សាខា ក​.​ប​.​ប ខេត្ត​ត្បូងឃ្មុំ ធ្វើការ​កម្ទេច​ចោល​នូវ​ពងមាន់​ខូចគុណភាព​ប្រមាណ ជាង ៣ ម៉ឺន​គ្រាប់ នៅ​ទីតាំង​ដី​ឡូត៍​មួយ​កន្លែង ភូមិ​ស្រះ​ទឹក ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ឈ្មួញ​ទុច្ចរិត​បាន​លួច​នាំចូល​ដោយ​ខុសច្បាប់​ពី​ប្រទេសជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ១៨ ខែ​តុលា ឆ្នាំ ២០២៣ មន្ត្រី​សាខា ក​.​ប​.​ប ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​សាខា​គយ និង​រដ្ឋាករ​ខេត្ត បាន​ធ្វើការ​កម្ទេច​ចោល​នូវ​ពងមាន់​ខូចគុណភាព​ប្រមាណ ៣២,០០០ គ្រាប់ នៅ​ទីតាំង​ដី​ឡូត៍​មួយ​កន្លែង ក្នុង​ភូមិ​ស្រះ​ទឹក ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។

ជាមួយ​នោះ ចំពោះ​ពងមាន់​ខូច​គុណភាព​ខាង​លើ ត្រូវ​បាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​គេច​ពន្ធ​ប្រចាំ​តំបន់ ៦ នៃ​សាខា​គយ និង​រដ្ឋាករ​ខេត្ត ស្ទាក់​ចាប់​បាន ខណៈ​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ចូល​ដោយ​ខុស​ច្បាប់​ពី​ប្រទេសជិតខាង ហើយ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ការ​ចរាចរ​ចូល​ទីផ្សារ​ជាយថាហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព មន្ត្រី​ជំនាញ ឯកភាព​ចាត់វិធានការ​កម្ទេច​ចោល​តាម​នីតិវិធី៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម