ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដាស់តឿនមន្ត្រីក្រោមឱវាទត្រូវមានសាមគ្គីឯកភាពគ្នា ដើម្បីសម្រេចឲ្យបាននូវកំណែទម្រង់របស់រាជរដ្ឋាភិបាល
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដាស់តឿនមន្ត្រីក្រោមឱវាទក្រសួងយុត្តិធម៌ទាំងអស់ ត្រូវមានសាមគ្គីឯកភាពគ្នា ដើម្បីសម្រេចឲ្យបាននូវកំណែទម្រង់ របស់រាជរដ្ឋាភិបាល។

ការដាស់តឿននេះ បានធ្វើឡើងនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ ក្នុងពិធីប្រកាសចូលកាន់តំណែងលោក រស់ សារាំ ជាព្រះរាជអាជ្ញាខេត្តកំពង់ធំ។ ក្នុងឱកាសនោះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកឡើងថា ក្រសួងយុត្តិធម៌ បានកំណត់ទិសដៅកែទម្រង់ក្នុងវិស័យយុត្តិធម៌ ដែលជាអាទិភាពសម្រាប់រយៈពេល ៥ឆ្នាំខាងមុខនេះ។

លោកសង្កត់ធ្ងន់ថា ក្រសួងយុត្តិធម៌ បានកំណត់ទិសដៅកែទម្រង់ ក្នុងវិស័យយុត្តិធម៌ជាអាទិភាពសម្រាប់រយៈពេល ៥ឆ្នាំខាងមុខនេះ គឺជុំវិញសសរស្ដម្ភទី ២ ដែលហៅថា ជាសសរស្តម្ភកំណែទម្រង់សសរស្តម្ភទី ១ ក្នុងប្រព័ន្ធតុលាការ និងរៀបចំយន្តការថ្មីកែទម្រង់ យន្តការដោះស្រាយវិវាទដីធ្លីកម្ពុជា ដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ។

សសរស្ដម្ភទី ២ ជាអាទិភាព នៅក្នុងការអនុវត្តគោលនយោបាយកែទម្រង់ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការជំរុញ និងការពន្លឿនសំណុំរឿងក្តី នៅតាមតុលាការ ដែលកកស្ទះ និងត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងលើកកម្ពស់តម្លាភាព សុច្ចរិតភាព និងភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ ចំណាត់ការរឿងក្តីដោយតុលាការ។

លោកបន្តថា ការកាត់បន្ថយនូវអ្នកទោសក្នុងក្នុងពន្ធនាគារ មិនមែនជាភាពខ្សោយ ក្នុងការអនុវត្តច្បាប់របស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានី-ខេត្តនោះទេ តែជាភាពជោគជ័យមួយ របស់ស្ថាប័នអយ្សការ ជាពិសេសក្រសួងយុត្តិធម៌ក្នុងការអនុវត្ត ផែនការដែលបានដាក់ចេញក្នុងសសរស្តម្ភទី ១។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានដាស់តឿនមន្ត្រីទាំងអស់ ត្រូវមានសាមគ្គីឯកភាពគ្នា ដើម្បីសម្រេចឲ្យបាននូវកំណែទម្រង់ របស់រាជរដ្ឋាភិបាល ជាពិសេសចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងយកចិត្តទុកដាក់បន្ថែម ក្នុងការចាត់ការឲ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាពនូវសំណុំរឿងនានា ជាពិសេសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងដែរ៕
អត្ថបទ៖ ឈាង មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


