ព័ត៌មានជាតិ
សមត្ថកិច្ចជំនាញបន្តចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រនៃក្រុងសៀមរាប
នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងជំនាញរដ្ឋបាលជលខាងជើងបឹងទន្លេសាប សហការជាមួយកម្លាំងផ្នែករដ្ឋបាលជលចុងឃ្នៀស បន្តចុះបង្ក្រាបបទល្មើសនេសាទដាក់របាំងលបសាច់អួនវែងៗខុសច្បាប់ចំនួន ១០របាំង មានប្រវែង ១៥០០ម៉ែត្រ កាប់ចម្រឹងចំនួន៦០០ដើម ព្រលែងត្រីចម្រុះចំនួន៣០គីឡូក្រាម ស្ថិតនៅក្នុងភូមិសាស្ត្រនៃក្រុងសៀមរាប។

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានដឹកនាំកម្លាំង ផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងសហគមន៍នេសាទចុងឃ្នៀស សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំដោយ លោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលចាប់ពីចំណុចមាត់ពាមចុងឃ្នៀសដល់ចំណុចអូរប្រតប់ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រុមការងារ បានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់(ប) ចោលនៅនឹងកន្លែងចំនួន០១ករណី៖ឧបករណ៍ប-ក្បាលបចំនួន ១០គ្រឿង របាំងសាច់អួនប្រវែង ១៥០០ម៉ែត្រចម្រឹងចំនួន៦០០ដើម ព្រលែងត្រីចម្រុះចំនួន ៣០គីឡូក្រាម ប្រើប្រាស់កម្លាំង១៤នាក់ កាណូតចំនួន០២គ្រឿង។

លោក ពត វណ្ណដេត នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានអះអាងថា ការប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់នៅក្នុងសង្កាត់ភ្នំក្រោមនេះ មានដូចជាឧបករណ៍បរស្បៃមុង និងរបាំងសាច់ក្រហម គឺត្រូវបានហាមឃាត់ មិនឱ្យមានការប្រើប្រាស់ជាដាច់ខាត ដោយផ្នែករដ្ឋបាលជលផលចុងឃ្នៀស និងសង្កាត់បាន សហការគ្នាបង្រ្កាបជាប្រចាំ ក្រោមការបញ្ជារបស់ លោក ធិននី សុទ្ធី នាយខណ្ទរដ្ឋបាលជលផលសៀមរាប បានដាក់បទបញ្ជាឲ្យមានការបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់។
លោក ពត វណ្ណដេត នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានសំណូមពរ ដល់ប្រជានេសាទទាំងអស់សូមឈប់ប្រើប្រាស់តែឧបករណ៍ណាដែលខុសច្បាប់ ដូចជារបាំងសាច់ បរ និងឆក់ត្រី និងបទល្មើសផ្សេងៗ ដើម្បីចៀសវាងការបាត់បង់ និងខូចខាតថវិកា ដោយសារតែសមត្ថកិច្ចបង្រ្កាប ហើយអាចឈានដល់ការពាក់ព័ន្ឋនឹងផ្លូវច្បាប់ ម្យ៉ាងទៀតសុំឲ្យជួយគ្នាថែរក្សាធនធានមឆ្ឆាជាតិ សម្រាប់តម្រូវការស្បៀងអាហារដល់ពលរដ្ឋទូទៅ៕
ដោយ៖ជុន កុសល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


