ព័ត៌មានជាតិ
អាជីវករលក់ដូរតាមជួរមាត់ទន្លេសេកុងចូលលក់ទីតាំងផ្សារថ្មីមានតូប ១៨០
ដោយមើលឃើញថាអាជីវករលក់ដូរតាមជួរមាត់ទន្លេសេកុងពុំទាន់មានសណ្ដាប់ធ្នាប់របៀបរៀបរយ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន អាជ្ញាធរស្រុកសៀមប៉ាងបានសហការជាមួយវិស័យឯកជនសាងសង់ផ្សារថ្មីមួយកន្លែងរួចរាល់ និងប្រកាស ឱ្យបងប្អូនអាជីវករចូលលក់ទីតាំងផ្សារថ្មីជំនួសវិញ។

លោក ផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាងបានបញ្ចាក់ថា៖ អាជ្ញាធរស្រុកសំណូមពរដល់បងប្អូនអាជីវករទាំងអស់ដែលលក់ដូរនៅតាមជូរមាត់ទន្លេត្រូវចាក់ចេញនៅថ្ងៃទី ០៥ វិច្ឆិកា ដោយគោរពតាមការណែនាំរបស់គណៈបញ្ជាការឯកភាពស្រុកដើម្បីបង្កលទ្ធភាពឱ្យគណកម្មការសណ្តាប់ធ្នាប់រៀបចំទីតាំងបានស្អាត សម្រាប់ប្រជាពលរដ្ឋយើងមកទស្សនាការប្រណាំងទូកងនៅថ្ងៃទី ០៩ វិច្ឆិកាខាងមុខនេះ។
លោកអភិបាលស្រុកបញ្ជាក់បន្ថែមថាអាជ្ញាធរចង់ឃើញបងប្អូនអាជីវករមានកន្លែងលក់ដូរត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់បង្ហាញពីជំហ៊រួមគ្នាក្នុងការរៀបចំផ្នែកបរិស្ថានឱ្យបានល្អ ទីរួមស្រុកមានសោភណ្ឌភាព និងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តផងដែរ។

លោក សំ ប៊ុនធិន អភិបាលរងស្រុកទទួលបន្ទុកការងាររៀបចំសណ្តាប់ធ្នាប់បានសម្តែងការសាទរជាមួយបងប្អូនយើង ប្រមាណជាង៧០% ដែលបានរុះរើផ្ទះសម្បែង និងតូបលក់ដូរចេញពីតំបន់នេះទៅទីតាំងថ្មី ហើយនៅសេសសល់តិចតួចនេះសូមឱ្យអនុវត្តតាមកិច្ចសន្យា និងការណែនាំ ដើម្បីយើងចូលរួមធ្វើឱ្យទីរួមស្រុកកាន់តែទទួលបានការគាំទ្រពីភ្ញៀវទេសចរដែលបានមកដល់ទីរួមស្រុកសៀមប៉ាងរបស់យើង។
លោកស្រីម៉ីដានី អាជីវករលក់ដូរនៅភូមិសៀមប៉ាងបានគាំទ្រដល់ការខិតខំរៀបចំរបស់អាជ្ញាធរ ហើយលោកស្រីនឹងនាំគ្នាទៅលក់ដូរនៅកន្លែងផ្សារថ្មី ដែលលោកអភិបាលស្រុកបានរៀបចំឡើង។
លោកស្រីថា៖ យន្តការដោះស្រាយនេះបានបង្ហាញឱ្យឃើញពីភាពវិវឌ្ឍន៍ឡើងធ្វើឱ្យទីរួមស្រុកកាន់តែមានសណ្តាប់ធ្នាប់ល្អ ដែលប្រជាពលរដ្ឋយើងកំពុងចង់បាន។

លោកស្រីជាងស៊ីម៉េង ម្ខាស់វិនិយោគផ្សារសៀមប៉ាងសង្ឃឹមថា៖តាមការយល់ដឹងនេះ បងប្អូនយើងនិងស្រុះស្រួលគ្នាមកលក់ដូរនៅផ្សារថ្មីទាំងអស់គ្នា ព្រោះផ្សារថ្មីនេះបានកើតចេញពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង បានរួមសាមគ្គីគ្នាធ្វើឱ្យមានការអភិវឌ្ឍឡើង ដែលយើងអាចនិយាយបានថាមានសន្តិភាពមានអ្វីៗទាំងអស់។
សូមបញ្ចាក់ថា៖ ផ្សារថ្មីនៅស្រុកសៀមប៉ាងមានទំហំ បណ្តោយ១៣០ម៉ែត្រ ទទឹង៨០ម៉ែត្រ និងមានតូបលក់ដូរ១៨០តូប -ទីតាំងសម្រាប់ប្រជាកសិករមកពីភូមិឃុំ សម្រាប់លក់ ត្រីសាច់ បន្លែបង្ការជាលក្ខណៈគ្រួសារចំនូន៧២កន្លែងផងដែរ៕

អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


