ព័ត៌មានជាតិ
ពលរដ្ឋ ស្នើឱ្យមន្រ្ដីជំនាញបន្តបង្រ្កាបទំនិញគ្មានគុណភាព និងគ្មានច្បាប់អនុញ្ញាត ក្រោយរកឃើញជាបន្តបន្ទាប់
ប្រជាពលរដ្ឋ បានស្នើឱ្យមន្រ្ដីជំនាញពាក់ព័ន្ធ បន្ដរឹតបន្ដឹង និងបង្ក្រាបរាល់ទំនិញទាំងឡាយណា ដែលនាំចូលមកកម្ពុជាដោយគ្មានការត្រួតពិនិត្យ និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ការស្នើបែបនេះ បន្ទាប់ពីមន្ត្រីជំនាញ កាលពីពេលថ្មីៗនេះ បានរកឃើញទំនិញមួយចំនួន ដែលនាំចូលមកកម្ពុជា ពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងរកឃើញករណីបង្គាចាក់ចាហួយ ជាដើម។

លោក ម៉ៅ សុបិន ពលរដ្ឋរស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា លោកពេញចិត្ត និងគាំទ្រចំពោះការចាត់វិធានការរបស់មន្រ្ដីជំនាញ ដែលបានចុះបង្រ្កាប និងហាមឃាត់ចំពោះទំនិញផ្សេងៗ ដែលបាននាំចូលមកកម្ពុជា ដោយគ្មានច្បាប់អនុញ្ញាត និងទំនិញក្លែងក្លាយ ជាបន្តបន្ទាប់មកនេះ។

លោក ម៉ៅ សុបិន បន្តថា ការដែលមានការលួចនាំចូលទំនិញខុសច្បាប់ មកកាន់តែច្រើន អ្នកដែលត្រូវរងគ្រោះថ្នាក់នោះ គឺប្រជាពលរដ្ឋទូទៅ ពីព្រោះទំនិញប្រភេទនេះ វាបានបំផ្លាញសុខភាពសាធារណៈ របស់ពលរដ្ឋទូទៅ យ៉ាងឆាប់រហ័ស និងបង្កឱ្យមានជំងឺកាចសាហាវ ផ្សេងៗ បន្ទាប់ពីបរិភោគប្រភេទ អាហារ ឬទំនិញ គ្មានគុណភាព និងពុំមានច្បាប់អនុញ្ញាតទាំងនោះ។

លោក ម៉ៅ សុបិន បានបន្ថែមថា លោកស្នើឱ្យមន្រ្ដីជំនាញពាក់ព័ន្ធទាំងអស់ បន្តរឹតបន្តឹង និងហាមឃាត់ចំពោះទំនិញដូចជា៖ ប្រភេទសាច់ ជ្រូក មាន់ គ្រឿងសមុទ្រ និងទំនិញផ្សេងៗ ដែលមិនមានច្បាប់អនុញ្ញាត ឬមានគុណភាពមិនល្អជាដើម។

ចំណែក អ្នកស្រី ផាន លីដា អ្នកលក់ប្រហិតនៅម្ដុំផ្សារដីហ៊ុយ ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា អ្នកស្រី សូមគាំទ្រចំពោះវិធានការរបស់មន្រ្ដីជំនាញ ដែលបានចុះបង្រ្កាបទំនិញខុសច្បាប់ ដែលនាំចូលមកកម្ពុជា ជាបន្តបន្ទាប់មកនេះ។
អ្នកស្រី បន្ថែមថា ករណីដែលមានការនាំចូលទំនិញខុសច្បាប់ទាំងនេះ ប្រសិនបើមិនមានការត្រួតពិនិត្យឲឱ្យបានម៉ត់ចត់ទេនោះ ច្បាស់ណាស់ អ្នកដែលប៉ះពាល់ខ្លាំង គឺអ្នកប្រើប្រាស់ ដែលពេលខ្លះ វានាំឱ្យកើតជាជំងឺផ្សេងៗ ដោយមិនដឹងខ្លួនទៀតផង។

អ្នកស្រី ផាន លីដា ក្នុងនាម អ្នកស្រីជាអាជីវករមួយរូប អ្នកស្រី ក៏បានស្នើដល់អាជ្ញាធរ និងមន្រ្ដីជំនាញពាក់ព័ន្ធទាំងអស់ បន្តរឹតបន្ដឹង និងហាមឃាត់ រាល់ប្រភេទទំនិញទាំងឡាយណា ដែលគ្មានគុណភាព និងពុំមានច្បាប់អនុញ្ញាត ចូលមកប្រទេសកម្ពុជា បន្ថែមទៀត។

គូសបញ្ជាក់ថា កាលពីពេលថ្មីនេះ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្រ្ដីជំនាញ ក.ប.ប បានបង្ក្រាបទំនិញនាំចូលមកខុសច្បាប់ ក្នុងនោះមាន ៖ ប្រហិតចម្រុះ ចំនួន ២០០០គីឡូក្រាម ដែលគ្មានសុវត្ថិភាព និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខណ្ឌតម្រូវម្ហូបអាហារ ដោយគ្មានច្បាប់អនុញ្ញាត ពីតំបន់សនៃព្រំដែនថៃ និងមួយករណីទៀត គឺបង្គាចាក់ចាហួយ ចំនួន២៦០ កេស ស្មើនឹងប្រមាណ ៤ ២៣៥គីឡូក្រាម នៅម្ដុំត្រឡោកបែក នៃភូមិសាស្រ្ដរាជធានីភ្នំពេញ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


