ព័ត៌មានជាតិ
រកឃើញហើយម្ចាស់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣នេះ
ម្ចាស់ពានរង្វាន់លេខ១ ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣ ផ្នែកប្រលោមលោកបានទៅលើលោក ផាត ភឿក អ្នកនិពន្ធមកពីខេត្តកំពង់ចាម និងជ័យលាភីលេខ១ ផ្នែកកំណាព្យរឿងបានទៅលើលោក ចំរើន សុភ័ក្រ្ត មកពីខេត្តកំពត។ ពិធីប្រគល់ពានរង្វាន់ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាននៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សម្រាប់ការដាក់ប្រកួតឆ្នាំនេះ មានស្នាដៃចំនួន ១១៤ស្នាដៃ ក្នុងនោះ ផ្នែកប្រលោមលោកខ្នាតខ្លីមានចំនួន ៨៦ស្នាដៃ និងផ្នែកកំណាព្យរឿងមានចំនួន២៨ស្នាដៃ។ ស្នាដៃនិពន្ធដែលទទួលបានជ័យលាភីលេខ១ របស់លោក ផាត ភឿក ផ្នែកប្រលោមរឿងមានចំណងជើងថា “ព្រលឹងគុហនគរ”។ រីឯ ផ្នែកកំណាព្យរឿង ដែលទទួលបានជ័យលាភីលេខ១ របស់លោក ចំរើន សុភ័ក្រ្ត មានចំណងជើងថា “វណ្ណៈស្នេហ៍ប្រែព័ណ៌”។

លោក ចំរើន សុភ័ក្ត្រ បានលើកឡើងថា លោកពិតជាមានក្តីរំភើបណាស់ ព្រោះលោកធ្លាប់បានដាក់ប្រកួតស្នាដៃកាលពីឆ្នាំ២០២២ដែរ ប៉ុន្តែបានត្រឹមតែជ័យលាភីលេខ៤ ប៉ុណ្ណោះ ចំណែកឆ្នាំ២០២៣នេះ លោកទទួលបានជ័យលាភីលេខ១ ដែលនេះ បង្ហាញពីការខិតខំ និងតស៊ូរបស់លោក។ សម្រាប់សាច់រឿង “វណ្ណៈស្នេហ៍ប្រែព័ណ៌” របស់លោកវិញ និពន្ធឡើង ជាកំណាព្យបទចម្រុះ។ រឿងនេះ ឆ្លុះបញ្ចាំងពីការលុបបំបាត់ភាពអវិជ្ជមានក្នុងសង្គមមួយចំនួនដូចជា ការមិនគោរពសិទ្ធិស្រ្តីដែលប្រកបរបរនៅហាងខារ៉ាអូខេ ការរើសអើងវណ្ណៈក្នុងការរើសគូស្រករ ការសេពគ្រឿងស្រវឹងនាំឱ្យមានអំពើហិង្សាកើតឡើងជាដើម។ លោកបន្តថា ទោះបីជារឿង “វណ្ណៈស្នេហ៍ប្រែព័ណ៌” ទទួលបានពានរង្វាន់លេខ១យ៉ាងណាក្តី លោកនៅតែយល់ថា រឿងនេះនៅតែមានការខ្វះខាតនូវចំណុចណាមួយដោយចៀសពុំរួចឡើយ។

ជាមួយគ្នានេះ ពាក់ព័ន្ធជាមួយនឹងការតែងនិពន្ធរបស់បេក្ខជនដែលបានដាក់ប្រកួត លោក អ៊ុន សុខហ៊ាង គណៈកម្មការវាយតម្លៃផ្នែកប្រលោមលោកមើលឃើញថា ការតែងនិពន្ធមានភាពល្អប្រសើរ ប៉ុន្តែទន្ទឹមនោះ ក៏មានបេក្ខជនមួយចំនួននៅមិនទាន់និពន្ធបានល្អនៅឡើយ។ បេក្ខជនខ្លះ មិនបានបង្ហាញពីអត្ថន័យ អត្ថរស អត្ថរូបបានល្អ ឯខ្លះទៀត មិនបានផ្តល់នូវតម្លៃអប់រំដល់សង្គមជាតិនោះទេ។ លោកថា ចំណុចអក្ខរាវិរុទ្ធក៏ជារឿងមួយគួរយកចិត្តទុកដាក់ លោកបានសំណូមពរដល់អ្នកនិពន្ធគ្រប់រូប អានឱ្យបានច្រើនដើម្បីឱ្យការនិពន្ធកាន់តែមានភាពល្អប្រសើរ។
រីឯ លោកស្រី លឹម ផាន់ណា គណៈកម្មការវាយតម្លៃផ្នែកកំណាព្យបានលើកឡើងថា ភាគច្រើនបេក្ខជនដែលមិនបានជាប់ជយលាភី គឺបណ្តាលមកពួកគេនិពន្ធដោយមិនមានពាក្យចួន ក្នុងវគ្គ និងឆ្លងវគ្គបានត្រឹមត្រូវ ឯខ្លះទៀតគ្រាន់តែយករឿងចាស់មកកែសម្រួល រួចយកមកដាក់ប្រកួតម្តងទៀតជាដើម។
សូមជម្រាបថា ជ័យលាភីពានរង្វាន់ព្រះនាងឥន្ទ្រទេវីទាំង២ផ្នែក តាំងពីចំណាត់ថ្នាកលេខ១ ដល់លេខ៥ មានដូចជា៖
- ផ្នែកប្រលោមលោកខ្នាតខ្លី
ជ័យលាភីលេខ៥ ប្រលោមលោករឿង “មេ” និពន្ធដោយកញ្ញា ជា សុលីនី មកពីរាជធានីភ្នំពេញ។ ជ័យលាភីលេខ៤ រឿង “ភ្លើងឆេះរោងរបាំ” និពន្ធដោយលោក ចាន់ ថាភារុន មកពីខេត្តព្រៃវែង។ ជ័យលាភីលេខ៣ រឿង “រាជិនីល្បុក្កតោ” និពន្ធដោយលោក វង្ស សុភាជ មកពីរាជធានីភ្នំពេញ។ ជ័យលាភីលេខ២ រឿង “រចនា” និពន្ធដោយលោកស្រី ធា សុភី មកពីរាជធានីភ្នំពេញ។ ជ័យលាភីលេខ១ រឿង “ព្រលឹងគុហនគរ” និពន្ធដោយលោក ផាត ភឿក មកពីខេត្តកំពង់ចាម។

- ផ្នែកកំណាព្យរឿង
ជ័យលាភីលេខ៥ កំណាព្យរឿង “មាសទឹកដប់” និពន្ធដោយកញ្ញា កាន ស្រីនីត មកពីខេត្តព្រៃវែង។ ជ័យលាភីលេខ៤ រឿង “វិមានម៉ារ៉ានី” និពន្ធដោយលោក ស៊ឹម គឹមសាត មកពីខេត្តត្បូងឃ្មុំ។ ជ័យលាភីលេខ៣ រឿង “សម្បាច់នារី” និពន្ធដោយលោក ទៀង ធន មកពីខេត្តព្រៃវែង។ ជ័យលាភីលេខ២ រឿង “រំដួលវតី” និពន្ធដោយលោក សុវណ្ណ សិរីវឌ្ឍ មកពីរាជធានីភ្នំពេញ។ ជ័យលាភីលេខ១ រឿង “វណ្ណៈស្នេហ៍ប្រែព័ណ៌” និពន្ធដោយលោក ចំរើន សុភ័ក្ត្រ មកពីខេត្តកំពត៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


