ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កេតឃើញបុគ្គលមួយចំនួន អង្គុយតែក្នុងបន្ទប់ និងអានសៀវភៅ ហើយចេញមកធ្វើជាអ្នក Expert
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេច សង្កេតឃើញបុគ្គលមួយចំនួន អង្គុយតែក្នុងបន្ទប់ និងអានសៀវភៅ ហើយចេះគ្រប់គោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញ។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន ១៨, ១០៨នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «ខ្ញុំឃើញអ្នកខ្លះ អង្គុយតែនៅក្នុងបន្ទប់មួយហ្នឹង ហើយអានសៀវភៅ ហើយចេញមកធ្វើជាអ្នក Expert (អ្នកជំនាញ) ជាអ្នកជំនាញខាងគ្រប់គ្រងរដ្ឋបាល គោលនយោបាយអី ក៏គេចេះដែរ រដ្ឋាភិបាល ដាក់គោលនយោបាយស្អីចេញ ក៏អត់ល្អដែរ គេចេះ គេពូកែជាងហ្នឹងរហូត»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងឲ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត ដោយអ្វីដែលរាជរដ្ឋាភិបាលគិតគូរ គឺមិនមែនជាអ្វីដែលសម្ដេចប្រកាសនោះទេ តែជាអ្វីដែលនឹងត្រូវបង្ហាញប្រជាពលរដ្ឋក្នុងរយៈពេល ២ឆ្នាំ ឬ ៣ឆ្នាំខាងមុខ។
«សូមឲ្យបងប្អូនជឿទុកចិត្តចុះ អ្វីដែលរដ្ឋាភិបាលគិតគូរ មិនមែនអ្វីដែលខ្ញុំប្រកាសទេ គឺអ្វីដែលយើងនឹងត្រូវបង្ហាញប្រជាពលរដ្ឋ ហើយក្នុង ២ឆ្នាំ ឬ ៣ឆ្នាំទៀត នឹងមានសមត្ថភាពអាចបញ្ជាក់នូវផលជាក់ស្ដែង»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


