ព័ត៌មានជាតិ
បីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកខេត្តព្រះសីហនុទទួលបានភ្ញៀវជាង ២៦ម៉ឺននាក់
ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរចំនួនជាង ២៦ម៉ឺននាក់ រយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ចាប់ពថ្ងៃទី ២៦-២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។

ចាប់តាំងពីដាក់ឱ្យដំណើរការល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ខេត្តជាប់មាត់សមុទ្រមួយនេះ ទទួលបានភ្ញៀវទេសចរកើនឡើងជាលំដាប់ជាពិសេសថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទាន។
សូមបញ្ជាក់ថា កម្ពុជា បានខកខានប្រារព្ធពិធីបុណ្យអុំទូកជាច្រើនដង ដោយលើកទី១ មូលហេតុការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រនរោត្តម សីហនុ បន្ទាប់មកទៀត រដ្ឋផ្អាកដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩, កិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងទឹកគោករាក់នៅឆ្នាំខ្លះ ជាដើម។
ឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាល បានសម្រេចប្រារព្ធពិធីបុណ្យអុំទូកឡើងវិញ ទើបកំណើននៃភ្ញៀវទេសចរមានការកើនឡើងស្ទើរគ្រប់រាជធានីខេត្ត ជាពិសេសនៅតំបន់ទេសចរណ៍នានា។ ដោយឡែកនៅរាជធានីភ្នំពេញ ជាទីតាំងដែលប្រារព្ធពិធីអុំទូកធំ មានមនុស្សមកលេងកម្សាន្តយ៉ាងច្រើនកុះករ រយៈពេលបីថ្ងៃនេះ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


