ព័ត៌មានជាតិ
ធនាគារជាតិ និង UNDP នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ថ្ងៃស្អែកនេះ
ធនាគារជាតិនៃកម្ពុជា បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១០ ឆ្នាំ២០២៣ ស្តីពី “ហានិភ័យអាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា និងផ្សាយផ្ទាល់តាមគេហទំព័រហ្វេសប៊ុកផ្លូវការធនាគារជាតិនៃកម្ពុជា ចាប់ពីម៉ោង ៨:៣០ ព្រឹក រហូតដល់ម៉ោង ៤ រសៀល។ នេះបើតាមធនាគារជាតិ។

ប្រភពដដែលបញ្ជាក់ថា សន្និសីទនេះ នឹងមានវត្តមានចូលរួមជាអធិបតីពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងថ្នាក់ដឹកនាំពីបណ្តាក្រសួង-ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ សមាគម សហគ្រាសឯកជន ព្រមទាំងភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិផងដែរ។
លើសពីនេះទៀត អ្នកជំនាញស្រាវជ្រាវ ក៏នឹងធ្វើបទបង្ហាញអំពីលទ្ធផលស្រាវជ្រាវសំខាន់ៗ ហើយវាគ្មិនជំនាញនឹងពិភាក្សាចែករំលែកបទពិសោធន៍ទស្សនាទានគន្លឹះ ដើម្បីចូលរួមជំរុញដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


