Connect with us

ព័ត៌មានជាតិ

​ហេដ្ឋារចនាសម្ព័ន្ធ​ធំពីរ​ចាយ​លុយខ្ទង់​​ពាន់​​លាន​ដុល្លារ ត្រូវ​បានលើក​យក​មកពិភាក្សា​

បានផុស

នៅ

កាលពី​ពេល​ថ្មីៗ​នេះ មាន​ការ​រៀបចំ​បើក​កិច្ច​ប្រជុំគណៈកម្មការអន្តរក្រសួងដើម្បី​ពិភាក្សា​​លើ​គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ធំ​​ចំនួន​ពីរ​ដែល​គ្រោង​ចាយ​ទុន​វិនិយោគ​ខ្ទង់ពាន់​លាន​ដុល្លារ​។

កាលពី​ថ្ងៃ ០៨ ខែ​ធ្នូ ២០២៣ លោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង បាន​បើក​កិច្ច​ប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។

កិច្ច​ប្រជុំនេះ​មានការ​ចូលរួមពី​​លោក​ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និង​ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដែល​មានប្រវែង ១៣៥ គីឡូម៉ែត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានប្រវែងប្រមាណ ៣ គីឡូម៉ែត្រ បាន​ប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​។

គម្រោង​ផ្លូវនេះ​គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ ភាគរយជា​ទុន​វិនិយោគ​​របស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន និង៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។ ដោយឡែកស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨ លានដុល្លារអាម៉េរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលក៏នឹងរួមចំណែកនូវថវិកាបដិភាគមួយចំនួនទៀត សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗសម្រាប់គម្រោងទាំងពីរ។

ដោយឡែក កាលពី​ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក៏មាន​រៀបចំ​​កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ក្រោម​វត្តមាន​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីនិង​ជា​អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីប្រជុំពិភាក្សាជំរុញការអនុវត្តគម្រោងនេះ។

គម្រោងផ្លូវនាវាចរណ៍នេះ បានទទួលការអនុម័តគាំទ្រពីរាជរដ្ឋាភិបាលនីតិកាលទី ៦ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានប្រសិទ្ធនាមថាគម្រោង “ព្រែកជីកហ្វូណនតេជោ”។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលនីតិកាលទី ៧ បានបន្តការយកចិត្តទុកដាក់ដោយផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ដើម្បីពន្លឿនដំណើរការអនុវត្តគម្រោងនេះផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកគម្រោង “ព្រែកជីកហ្វូណនតេជោ” ថាជាគម្រោងដែលទាញសមុទ្រឱ្យជាប់ទន្លេ ដែល​បន្ទាប់ពីគម្រោងលេចចេញជារូបរាងឡើងរួចរាល់ នឹងជួយបង្កើនលទ្ធភាពក្នុងការដឹកជញ្ជូនពីខេត្តដែលជាប់​ដងទន្លេសាប ជាប់ដងទន្លេមេគង្គ ចុះទៅសមុទ្របានកាន់តែលឿន ហើយសេកដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយ​ដង​ទន្លេនឹងកាន់តែរីកចម្រើនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម