ព័ត៌មានជាតិ
គិតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសមាជិកក្នុងគណៈកម្មាធិការកណ្ដាលជាង១ ៣០០នាក់
ក្រោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស លើកទី៤៤ អាណត្តិទី៥ នាចុងឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកសរុបក្នុងគណៈកម្មាធិការកណ្ដាលរបស់ខ្លួនរហូតដល់ចំនួន១៣១២រូប ដោយក្នុងនោះ គណៈ ចិន្ត្រៃយ៍មានចំនួន៥៨រូប និងមានអនុប្រធានគណបក្សចំនួន៥រូប។

ការកើនឡើងនូវចំនួនសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជាប្រមាណជាង១ ៣០០រូប នៅ ពេលនេះ គឺធ្វើឡើងតាមរយៈការបោះឆ្នោតដោយអង្គមហាសន្និបាត ដែលបានប្រព្រឹត្តរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយជាលទ្ធផលសមាជិកបន្ថែមចំនួន៤៩៦រូបត្រូវបានសម្រេចបញ្ចូលទៅក្នុងគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ក្រៅពីការបោះឆ្នោតបញ្ចូលសមាជិកថ្មីបន្ថែមទៅក្នុងគណៈកម្មាធិការកណ្តាល មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាលើកនេះ ក៏បានការបោះឆ្នោតជ្រើសរើសបន្ថែមអនុប្រធានគណបក្ស១រូប និងសមាជិកគណៈអចិន្រ្តៃយ៍ចំនួន២៣រូបបន្ថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានអង្គមហាសន្និបាត លើកទី៤៤នេះ សម្រេចបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យអនុប្រធាននៃគណបក្សដឹកនាំរាជរដ្ឋាភិបាលនេះ កើនដល់ចំនួន៥រូប។
មុនការជ្រើសតាំងសម្ដេចធិបតី ជាអនុប្រធានគណបក្សពេលនេះ គឺគណបក្សប្រជាជនកម្ពុជា មានអនុប្រធានចំនួន៤រូប មកហើយ រួមមាន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្តី សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

ដោយឡែក សមាជិកគណៈអចិន្ត្រៃយ៍ថ្មីចំនួន២៣រូប ដែលត្រូវបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តនៅក្នុងមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា លើកទី៤៤នេះដែរ រួមមាន៖ លោក វង សូត លោក ស៊ុន ចាន់ថុល លោក ហង់ជួន ណារ៉ុន លោក សាយ សំអាល់ លោក ស សុខា លោក ទៀ សីហា លោក កើត រិទ្ធ លោក សុខ ចិន្តាសោភា លោក វង្សី វិស្សុត លោក ឱម យ៉ិនទៀង លោក ជីវ កេង លោក អ៊ុច បូររិទ្ធ លោក អូស្មាន ហាស្សាន់ លោក ហ៊ីង ប៊ុនហៀង លោក ម៉ៅ សុផាន់ លោក ទៀ វិញ លោក សឹង សំណាង លោក ស ថេត លោក លី យ៉ុងផាត់ លោកស្រី ជា សិរី លោក សោម សឿន លោក ហ៊ុន ម៉ានី និងលោក ប៉េង ពោធិ៍នា៕


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


