ព័ត៌មានជាតិ
តំណាងនគរបាលអូស្ត្រាលី សន្យាបន្តពង្រឹងកិច្ចសហការជាមួយនគរបាលជាតិកម្ពុជាឱ្យកាន់តែជិតស្និទ្ធ
តំណាងនគរបាលអូស្ត្រាលីថ្មីប្រចាំនៅកម្ពុជា បានប្ដេជ្ញាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជា ជាពិសេសកិច្ចសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនលើការបណ្តុះបណ្តាល និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ការប្ដេជ្ញារបស់ភាគីអូស្ត្រាលីនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាជាមួយឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន។

ក្នុងជំនួបពិភាក្សានាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ មានវត្តមានលោក អែនធើនី មឹកក្វាយ នាយនគរបាលជាន់ខ្ពស់តំណាងនគរបាលអូស្រ្តាលីអមស្ថានទូតប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិ និងលោកស្រី រ៉េសល ប៊ល នាយនគរបាលជាន់ខ្ពស់ ដែលនឹងចូលមកបន្តការងារជាតំណាងនគរបាលអូស្រ្តាលីប្រចាំកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ បានថ្លែងអំណរគុណដល់នគរបាលសហព័ន្ធអូស្ត្រាលី ដែលតែងផ្តល់កិច្ចសហការល្អក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសលោក អែនធើនី មឹកក្វាយ ដែលបានផ្តល់កិច្ចសហការជាមួយនគរបាលជាតិកម្ពុជាឱ្យសម្រេចបាននូវលទ្ធផលល្អនាពេលកន្លងមក ទាំងការងារបណ្តុះបណ្តាលមន្ត្រី ការងារផ្លាស់ប្តូរព័ត៌មាន និងការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទបានជាច្រើនករណី។ ក្នុងនោះ លោកឧត្តមសេនីយ៍ឯក បានសម្តែងការស្វាគមន៍ចំពោះវត្តមានលោកស្រី រ៉េសល ប៊ល ដែលត្រូវទទួលតួនាទីជានាយនគរបាលអូស្រ្តាលីជាន់ខ្ពស់ អមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាថ្មីពេលនេះ។

តាមរយៈជំនួបនេះ លោកអគ្គស្នងការរង បានស្នើឱ្យលោកស្រី រ៉េសល ប៊ល បន្តកិច្ចសហការដែលមានកន្លងមកឱ្យកាន់ តែល្អប្រសើរបន្ថែមទៀត ជាពិសេសបង្កើនកិច្ចសហការលើការងារបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់របស់កម្ពុជា ដើម្បីឱ្យធនធានមន្ត្រីនគរបាលជាតិសម្រេចបានលទ្ធផលប្រកបដោយជោគជ័យ និងប្រសិទ្ធភាព ស្របតាមតម្រូវការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ជាការឆ្លើយតប លោក អែនធើនី មឹកក្វាយ និងលោកស្រី រ៉េសល ប៊ល បានទទួលយក និងសន្យាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជា ជាពិសេសកិច្ចសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ទាំងការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


